• 2021-09-08 08:32:53
  • បាល់ទាត់

Van Gaal ​៖​អ្នក​គ្មាន​ចេះ​ស្អី​ទេ​ពី​បាល់ទាត់ បើ​ថា​ទម្រង់​ ៥-៣-២ ​ជា​ទម្រង់​ការពារ​

  • 2021-09-08 08:32:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Louis van Gaal ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ហុល្លង់​បាន​ស្ដី​បន្ទោស​ទៅ​អ្នក​កាសែត​វិញ ​ដែល​បាន​ចោទ​សំនួរ​ថា​លោក​រៀប​ទម្រង់​លេង​ការពារ​ដូច​ក្រុម Chelsea ​ដែរ។

​អតីត​អ្នក​ចាត់ការ​ល្បី​ឈ្មោះ​ខាង​លើ ​បាន​ត្រលប់មក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ហុល្លង់​ជា​លើក​ទី​៣ ​ហើយ​ក៏​ឃើញ​ថា​ទម្រង់​លេង​ក្រុម​អធិរាជ​ទឹក​ក្រូច​នេះ​លេង​ល្អ​ខ្លាំង​ដែរ។ ​ពួកគេ​លេង​ជម្រុះ World Cup ​៣​ប្រកួត​ចុង​ក្រោយ​ក្រោម​ការ​ដឹក​នាំ​របស់​អតីត​អ្នក​ចាត់ការ​ក្រុម Man Utd ​គឺ​ទទួល​បាន​លទ្ធផល​ឈ្នះ​២​ប្រកួត ​និង​ស្មើ​១​ប្រកួត។ ​ប្រកួត​ថ្មី​ៗ​នេះ ​ឈ្នះ​ក្រុម​ទួរគី​ក្នុង​លទ្ធផល ៦-១។

​កាល​ពី​ថ្មី​ៗ​នេះ ​ក៏​មាន​អ្នក​កាសែត​បាន​ចោទ​សំនួរ​ថា​លោក Van Gaal ​កំពុង​រៀប​ចំ​ក្រុម​ទម្រង់​ការពារ​សម្រាប់​លេង​ដែរ ​គឺ ៥-៣-២។ តែ​សម្រាប់​ការ​សួរ​បែប​នេះ ត្រូវ​បាន​គ្រូ​បង្វឹក​ពោរពេញ​ដោយ​បទ​ពិសោធ​ខាង​លើ​ឆ្លើយ​តប​វិញ​ថា​៖ “អ្នក​គ្មាន​ចំណេះ​ដឹង​អំពី​បាល់ទាត់​ទេ។ ​អ្នក​គឺ​ជា​អ្នក​សារព័ត៌មាន​ដែល​ចង់​ចែក​រំលែក​ចក្ខុវិស័យ​របស់​គាត់​ប៉ុន្តែ​អ្នក​មិនមាន​ចក្ខុវិស័យ​ទេ។ ​ជាមួយ​ទម្រង់ ៥-៣-២ ​អ្នក​អាច​ប្រយុទ្ធ​បាន​យ៉ាង​ល្អ ហើយ Tuchel ​ក៏​បាន​បង្ហាញ​វា​ដែរ​”៕

ប្រភព៖ Give Me Sport យ៉ា ណុត

មតិយោបល់