• 2021-09-07 13:12:36
  • បាល់ទាត់

Laporta និយាយ​ត្រង់​ៗថា​ Neymar ពិត​ជា​ធ្លាប់​បាន​ទាក់​ទង​ចង់​មក​លេង​នៅ​ Barca ម្ដង​ទៀត​

  • 2021-09-07 13:12:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Joan Laporta ត្រូវ​បាន​សារព័ត៌មាន​ Esport3 សួរ​នាំ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ តើ​លោក​ពិត​ជា​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ Neymar ត្រលប់​មក​ពី​ក្លឹប​ Paris Saint Germain មែន​ឬ​ ក្រោយ​លោក​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ទទួល​តំណែង​ជា​ប្រធាន​ក្លឹប​ Barcelona សារ​ជា​ថ្មី​កាល​ពី​ខែ​មីនា​ ឆ្នាំ​២០២១​កន្លង​ទៅ​?

លោក​ Laporta បាន​និយាយ​ថា​៖" ពិត​ប្រាកដ​ណាស់​។ យើង​ពិត​ជា​ព្យាយាម​ទាក់ទង​ចង់​ទិញ​យក​ Neymar មក​វិញ​ពិត​មែន​។ ហើយ​គេ​ក៏​បាន​​ទាក់ទង​មក​វិញ​ ហើយ​ចង់​មក​រួមរស់​លេង​ឲ្យ​ក្លឹប​យើង​ម្ដង​ទៀត​ផង​ដែរ​ "។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Goal ទាក់​នឹង​រឿង​ខាង​លើ​ Neymar ខ្លួន​ឯង​ធ្លាប់​និយាយ​ថា​ គេ​ចង់​ត្រលប់​ទៅ​ Barca វិញ​ដើម្បី​ទៅ​លេង​ជា​មួយ​ខ្សែ​ប្រយុទ្ធ​​ Lionel Messi នៅ​ក្នុង​រដូវកាល​នេះ​។

អ្វី​ៗ​ត្រូវ​បាន​ប្រែ​ប្រួល​ក្រោយ​ Neymar បាន​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ PSG រហូត​ដល់​ឆ្នាំ​២០២៥ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២១​កន្លង​ទៅ​ ប៉ុន្តែ​ក្ដីស្រមៃ​គេ​ចង់​លេង​ជា​មួយ​ Messi ម្ដង​ទៀត​គឺ​បាន​សម្រេច​ ក្រោយ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​រូប​នេះ​ ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​បារាំង​ក្នុង​រដូវកាល​ឆ្នាំ​២០២១/២២នេះ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់