- 2021-09-07 08:42:43
- បាល់ទាត់
លឹម ពិសុទ្ធ យល់ថាខ្លួនមានមុខមិនដូច Son របស់កូរ៉េទេគ្រាន់តែស្រដៀងត្រង់មួយចំណុចប៉ុណ្ណោះ
- 2021-09-07 08:42:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លឹម ពិសុទ្ធ យល់ថាខ្លួនមានមុខមិនដូច Son របស់កូរ៉េទេគ្រាន់តែស្រដៀងត្រង់មួយចំណុចប៉ុណ្ណោះ
ចន្លោះមិនឃើញ
កាលពីពេលកន្លងទៅមានប្រិយមិត្តជាច្រើនបានប្រៀបធៀបទម្រង់មុខរបស់ លឹម ពិសុទ្ធ ខ្សែប្រយុទ្ធវ័យក្មេងរបស់ភ្នំពេញក្រោន ថាមុខស្រដៀងខ្សែប្រយុទ្ធជម្រើសជាតិកូរ៉េ SON HEUNG-MIN តែកីឡាកររបស់កម្ពុជាអះអាងបើតាមការមើលនិងប្រៀបធៀបរបស់ខ្លួនមិនដូចគ្នាទេ គ្រាន់តែស្រដៀងត្រង់ភ្នែកបន្តិចប៉ុណ្ណោះ។
«ខ្ញុំគិតថាមិនដូចគ្នាផងបង។ គ្រាន់តែស្រដៀងត្រង់ភ្នែកទេបង»។ នេះជាសម្ដីរបស់ ពិសុទ្ធ។ ទាក់ទងការជាប់ជម្រើសជាតិវិញ ពិសុទ្ធ អះអាងថា ខ្លួននឹងប្រឹងប្រែងដើម្បីបានជាប់ជម្រើសជាតិជាលើកទី២ ក្នុងការជាប់ទៅលេងនៅប្រទេសបារ៉ែននាថ្ងៃទី៩ ខៃតុលា ឆ្នាំ២០២១ និងជើងទី២ ថ្ងៃទី១២ ខែតុលា នៅប្រទេសបារ៉ែនដែល សម្រាប់ការប្រកួតជម្រុះ AFC Asian Cup 2023 ជុំចុងក្រោយជាមួយកោះហ្គាំ។ កាលពីពេលកន្លងទៅគេក៏បានជាប់ជម្រើសជាតិម្ដងរួចហើយ កាលទៅលេងនៅបារ៉ែននេះសម្រាប់ការប្រកួតជម្រុះ World Cup៕