• 2021-09-07 02:37:02
  • បាល់ទាត់

Pogba ​ថា​បារាំង​លែង​ជា​ក្រុម​ខ្លាំង​លើ​លោក​ទៀត​ហើយ​

  • 2021-09-07 02:37:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​បម្រើ Paul Pogba ​បាន​អះអាង​ថា​ទម្រង់​លេង​ប៉ុន្មាន​ប្រកួត​កន្លង​មក​នេះ ​បាន​បញ្ជាក់​ថា​ក្រុម​ជម្រើស​ជាតិ​បារាំង​លែង​ជា​ក្រុម​ខ្លាំង​នៅ​លើ​លោក​នេះ​ទៀត​ហើយ។

​បារាំង​ជា​ក្រុម​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់ FIFA World Cup 2018 ​នៅ​ប្រទេស​រុស្ស៊ី។ តែ​ក្រោយ​ពី​ឈ្នះ​ពាន​រង្វាន់​នោះ​មក ​ក្រុម​មួយ​នេះ​ហាក់​ធ្វើ​មិន​បាន​ល្អ​ឡើយ ​ដោយ​លេង​ក្នុង​ពាន​រង្វាន់ Euro 2020 ​កន្លង ​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចាញ់​ស្វីស។ ខណៈ​ដែល​ជម្រុះ World Cup 2022 ​ថ្មី​ៗ​​នេះ​ទៀត ​ពួកគេ​លេង​ស្មើ​២​ប្រកួត​ហើយ។

ទម្រង់​លេង​ធ្លាក់​ចុះ​នេះ បាន​ធ្វើ​ឱ្យ Pogba ​ដែល​ជា​កីឡាករ​បារាំង​ផ្ទាល់​នោះ ​និយាយ​ដោយ​ខ្លួន​ឯង​ថា​ក្រុម​របស់​គេ​លែង​ជា​ក្រុម​ល្អ​បំផុត​នៅ​លើ​លោក​នេះ​ទៀត​ហើយ។ “វា​យូរ​មក​ហើយ​តាំង​ពី​ខ្ញុំ​ឈ្នះ​ការ​ប្រកួត​ជាមួយ​ក្រុម​បារាំង។ ​ខ្ញុំ​ពិត​ជា​នឹក​ការ​ឈ្នះ​ប្រកួត​ណាស់ យើង​ទាំង​អស់​គ្នា​ពិត​ជា​នឹក​មែន។ យើង​លែង​ជា​ក្រុម​ល្អ​បំផុត​លើ​លោក​ទៀត​ហើយ”។ សម្ដី Pogba ៕

ប្រភព៖ Marca យ៉ា ណុត

មតិយោបល់