- 2021-09-07 02:28:12
- បាល់ទាត់
ម៉ាក់ ស្រីរ័ត្ន អ្នកចាំទីជម្រើសជាតិកម្ពុជា មិនដែលស្រមៃថាខ្លួនអាចមានឱកាសបានចេញទៅចិនឡើយ
- 2021-09-07 02:28:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាក់ ស្រីរ័ត្ន អ្នកចាំទីជម្រើសជាតិកម្ពុជា មិនដែលស្រមៃថាខ្លួនអាចមានឱកាសបានចេញទៅចិនឡើយ
ចន្លោះមិនឃើញ
អ្នកចាំទីរបស់ជម្រើសជាតិនារីកម្ពុជា ម៉ាក់ ស្រីរ័ត្ន បាននិយាយពីអារម្មណ៍របស់ខ្លួនថា មិនដែលស្រមៃទេពីមុនមកអាចមានឱកាសបានចេញទៅ ចិន ហើយនេះជាលើកដំបូងធ្វើឲ្យខ្លួនមានការរម្ភសប្បាយចិត្តរកអ្វីមកនិយាយបាន។
កូនអ្នកមានជីភាពក្រមួយនេះបានប្រាប់មកកាន់ Sabay ចំពោះការចេញទៅចិនលើកនេះគេមិនដែលស្រមៃដល់ឡើយពីមុនមក។ ប៉ុន្តែពេលនេះការតស៊ូព្យាយាមបានជោគជ័យគេសប្បាយចិត្តរកអ្វីនិយាយមិនបាន អ្វីដែលពិសេសគឺខ្លួនអាចបង្ហាញឲ្យឪពុកម្ដាយមើលឃើញពីភាពជោគជ័យ ដែលខំជម្នះរាល់ការលំបាក ពិសេសគឺការហាមឃាត់របស់ឪពុកម្ដាយដែលចង់ឲ្យខ្លួនប្រឹងរៀនឲ្យបានខ្ពស់ ពោលគឺមិនចង់ឲ្យកូនលេងបាល់ច្រើនជាងរៀនឡើយ។
ក្មេងដែលធ្លាប់ខ្ចីកង់ក្លឹបជិះដើម្បីទៅហាត់បាល់រូបនេះបន្ថែមថា សម្រាប់ឱកាសចេញទៅចិនលើកដំបូងនេះឪពុកម្ដាយរបស់ខ្លួនមិនបានហាមឃាត់ឡើយ លោកបានលើកទឹកចិត្តដល់ខ្លួនឲ្យខំប្រឹងប្រែងបន្ថែមទៀត។ ចំណែកក្ដីបារម្ភទៅចិនសម្រាប់ ស្រីរ័ត្ន គឺអាហារ និងអាកាសធាតុ។
ម៉ាក់ ស្រីរ័ត្ន ចូលលេងឲ្យភ្នំពេញក្រោនជាមួយក្រុមបាល់ទាត់នារី នៅដើមឆ្នាំ២០១៨ បានក្លាយខ្លួនជាអ្នកចាំទីដៃទី១រហូតមក។ បច្ចុប្បន្នក៏ជាអ្នកចាំទីរបស់ជម្រើសជាតិបាល់ទាត់នារីកម្ពុជា ធ្លាប់មានបទពិសោធទៅលេងថៃផងដែរ ៕