• 2021-09-06 03:56:27
  • បាល់ទាត់

James ដើរ​លេង​​ជក់ Vape យ៉ាង​រំភើយ ពេល​ខ្លួននៅ​ក្រៅ​ជម្រើស​ Benitez

  • 2021-09-06 03:56:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

James Rodriguez កីឡាករ​របស់ Everton កំពុង​​​ដើរ​កម្សាន្ត​យ៉ាង​សប្បាយ​ចិត្ត​លើ​លើ​កោះ Ibiza ទោះ​បី​មិន​ស្ថិត​ក្នុង​ជម្រើស​របស់​​លោក Rafa Benitez។

កីឡាករ​សញ្ជាតិ​កូឡុំប៊ី​​ត្រូវ​បាន​គេ​ឃើញ​​កម្សាន្ត​រីករាយ​ជាមួយ​មិត្តភ័ក្ដិ​ជា​ច្រើន ថែម​ទាំង​ជក់ Vape ទៀត​ផង។ James មិន​ទាន់​បាន​លេង​មួយ​នាទី​​ឡើយ​ឲ្យ​ក្រុម Everton ក្នុង​រដូវ​កាល​នេះ ដោយ​សារ​តែ​គេ​មិន​ជាប់​ក្នុង​ជម្រើស​របស់​លោក Benitez។

កាល​ពី​ពេល​ទីផ្សារ​ដោះដូរ​កីឡាកររដូវ​ក្ដៅ​បើក កីឡាករ​វ័យ​៣០​ឆ្នាំ​មាន​ការ​ទាក់ទង​ផ្ទេរ​ពី​កីឡដ្ឋាន Goodison ទៅ​កាន់​ក្លឹប Istanbul Basaksehir ប៉ុន្តែ​គ្រប់​យ៉ាង​ក៏​ស្ងាត់​ទៅ​វិញ។ យ៉ាងណាក្ដី បើ​តាម​កាសែត AS ឲ្យ​ដឹង​ថា ក្លឹប Istanbul Basaksehir ដែល​​លេង​នៅ​លីគ​កំពូល​​ទួរគី​​នឹង​​ដាក់​សំណើ​ទៅ​កាន់ James ម្ដង​ទៀត​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​ជា​ថ្មី។

James Rodriguez បាន​ផ្ទេរ​ពី Real Madrid មក​កាន់ Everton កាល​ពី​ឆ្នាំ​២០២០ ក្រោយ​មាន​ការ​ទាក់ទង​ពី​លោក Carlo Ancelotti។ ប៉ុន្តែ​ស្រាប់​តែ​រដូវ​កាល​ថ្មី​នេះ លោក​ Ancelotti បាន​​ចាកចេញ​ពី Everton ទៅ​​ដឹក​នាំ Real វិញ ធ្វើ​ឲ្យ James ខកចិត្ត​ជា​ខ្លាំង៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់