• 2021-09-06 02:36:34
  • បាល់ទាត់

Lingard ​ស៊ុត​២​គ្រាប់​ម្នាក់​ឯង ​ជួយ​អង់គ្លេស​ឈ្នះ​អេដូរ៉ា ​៤-០

  • 2021-09-06 02:36:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បាន​បន្ដ​ភាព​ខ្លាំង​របស់​ខ្លួន ​ដោយ​យក​ឈ្នះ​លើ​ក្រុម​អេដូរ៉ា ​ក្នុង​លទ្ធផល ​៤-០ ​នៅ​ការ​ប្រកួត​ជម្រុះ World Cup 2022 ​តំបន់​អឺរ៉ុប។

​សម្រាប់​ការ​ប្រកួត​ខាង​លើ ​ក្រុម​អង់គ្លេស​ហាក់​មិន​ពិបាក​ក្នុង​ការ​ឈ្នះ​ឡើយ ព្រោះ​ក្រុម​អេដូរ៉ា ​ជា​ក្រុម​ខ្សោយ​។ ​យ៉ាងណា ​លោក Gareth Southgate ​ក៏​បាន​ផ្ដល់​ឱកាស​ច្រើន​ដល់​កីឡាករ​មិន​សូវ​បាន​លេង ​ឱ្យ​ចូល​លេង​ក្នុង​ការ​ប្រកួត​នេះ​ដែរ។ ​ជាក់​ស្ដែង​ដូចជា Jesse Lingard ​ជា​ដើម ដែល​ទើប​ជាប់​ជម្រើស​ជាតិ​វិញ ​និង​ខ្សែ​ប្រយុទ្ធ Bamford ​របស់ Leeds United ​ដែល​ទើប​ជាប់​ជម្រើស​ជាតិ​លើក​ដំបូង។

​ជា​លទ្ធផល​ឃើញ​ថា Lingard ​បាន​បំប៉ោង​សំណាញ់​ទី​២​គ្រាប់​ម្នាក់​ឯង ​ស្រប​ពេល Kane ​បាន​១​គ្រាប់ ​និង Saka ​បាន​១​គ្រាប់​ផង​ដែរ។ ​ក្នុង​ពូល I ​នេះ ​ក្រុម​អង់គ្លេស​៥​ប្រកួត​ឈ្នះ​ទាំង​៥​ប្រកួត ​និង​ស៊ុត​គេ​បាន​១៧​គ្រាប់ របូត​វិញ​តែ​១​គ្រាប់​ប៉ុណ្ណោះ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់