- 2021-09-02 07:46:28
- បាល់ទាត់
លោកស្រី ពុធ ធីតា ថា ពេលកំពុងឈរលើពហុកីឡដ្ឋានថ្មីអារម្មណ៍ដូចចាំទទួលផ្កាស្លាពីប្ដី
- 2021-09-02 07:46:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកស្រី ពុធ ធីតា ថា ពេលកំពុងឈរលើពហុកីឡដ្ឋានថ្មីអារម្មណ៍ដូចចាំទទួលផ្កាស្លាពីប្ដី
ចន្លោះមិនឃើញ
ប្រធានក្លឹបបឹងកេតលោកស្រី ពុធ ធីតា ថាពេលកំពុងឈរនៅលើពហុកីឡដ្ឋានមរតកតេជោ បេះដូងរបស់លោកស្រីញាប់ញ័រហាក់បីដូចកំពុងឈរចាំទទួលផ្កាស្លាពីប្ដីយ៉ាងដូច្នេះដែរ និយាយទៅពិតជារំភើពខ្លាំងមែនទែន។
«ស្អាតស្អាតខ្លាំងមែនទែន...ខ្ញុំទៅលេងនៅពហុកីឡដ្ឋាននៅស្រុកគេច្រើនមិនថានៅអឺរ៉ុបទេនៅអីទេស្អាត តែពេលយើងមកជាន់លើពហុកីឡដ្ឋានដែលជារបស់ខ្លួនយើងអារម្មណ៍និយាយពីថា រំភើព រំភើពខ្លាំងណាស់ បេះដូងខ្ញុំឌុកដាក់ឌុកដាក់ម៉ង ដូចពេលចាំទទួលផ្កាស្លាពីប្ដីចឹង….»
រំលឹកថា ការបង្ហាណអារម្មណ៍រំភើពរបស់ស្រី ពុធ ធីតា ប្រធានគណៈកម្មការចំពោះកិច្ចរបស់សហ័ន្ធកីឡាបាល់ទាត់កម្ពុជាក្រោយពេលបានចុះត្រួតពិនិត្យមើលពហុកីឡដ្ឋានមរតកតេជោ ដើម្បីដាក់សំណើស្នើធ្វើជាម្ចាស់ផ្ទះការប្រកួត AFF SUZUKI CUP នាចុងឆ្នាំនេះ និងសម្រាប់ត្រៀមដំណើរការប្រកួតកីឡាបាល់ទាត់ ក្នុងព្រឹត្តការណ៍សុីហ្គេម២០២៣៕