• 2021-09-01 13:38:57
  • បាល់ទាត់

ប្រភព​ជិតស្និទ្ធ​នឹង​ Bayern ​ថា ក្លឹប​យក្ស​អាល្លឺម៉ង់​នេះ​នឹង​ពិបាក​ក្នុង​ការ​ទិញ​ Haaland

  • 2021-09-01 13:38:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Karl-Heinz Rummenigge អតីត​នាយក​ប្រតិបត្តិ​ក្លឹប Bayern Munich បាន​ប្រាប់​សារព័ត៌មាន​អាល្លឺម៉ង់ Sport Bild ថា ក្លឹប​យក្ស​អាល្លឺម៉ង់​នេះ​អាច​នឹង​ពិបាក​ណាស់​ក្នុង​ការ​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​ន័រវែស​កីឡាករ Erling Braut Haaland ពី​ក្លឹប Bayern Munich។

“គេ [Haaland] កំពុង​តែ​ក្លាយ​ជា​បុគ្គល​ដ៏​ល្បី​នៅ​ក្នុង​លីគ [Bundesliga]”។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Rummenigge។

លោក​បាន​បន្ថែម​ថា៖ "ខ្ញុំ​ខ្លាច​តែ​គេ​នឹង​បន្ត​លេង​នៅ Bundesliga នោះ​ទេ។ បើ​តាម​ទម្រង់​លេង​របស់​គេ​បាន​ឱ្យ​ដឹង​ថា វា​ពិត​ជា​ពិបាក​ណាស់ ដែល​ឱ្យ​គេ​នៅ​អាល្លឺម៉ង់។ ខ្ញុំ​សន្និដ្ឋាន​ថា អនាគត​របស់​គេ​នៅ​លេង​ក្រៅ​ប្រទេស​" ។

Haaland ត្រូវ​បាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា មាន​ក្លឹប​ធំៗ​មួយ​ចំនួន​ចង់​បាន​រូប​គេ តែ​ចុង​ក្រោយ​គេ​នៅ​តែ​បន្ត​លេង​នៅ Dortmund ដដែល៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់