• 2021-09-01 07:48:44
  • បាល់ទាត់

ម៉ាត់ យ៉ាមីន ថា ថ្ងៃ​នេះ​ប៉ូលិសនឹងឈ្នះសូលទីឡូអង្គរ ១០០%

  • 2021-09-01 07:48:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ាត់ យ៉ាមីន បានបង្ហាញការជឿជាក់ថា ក្រុមនគរបាលជាតិរបស់ខ្លួននឹងឈ្នះលើក្រុមម្ចាស់ផ្ទះសូលទីឡូអង្គរ ១០០% នាម៉ោង ៣ និង៣០នាទីរសៀលនេះ។

បើតាមការអោយដឹងពីយ៉ាមីន ការ​ជឿជាក់​ដ៏​ខ្លាំងក្លា​នេះ​កើត​ឡើងដោយសារពួកគេ​បានត្រៀមខ្លួនរួចរាល់ សម្រាប់​ការវិលត្រឡប់​មក​សមរភូមិវាលស្មៅ និងត្រូវការឈ្នះដាច់ខាត ដើម្បីបន្តដង្ហើមនៅលីគកំពូលកម្ពុជានៅរដូវកាលក្រោយ។

អតីត​ខ្សែ​បម្រើ​បឹងកេត បាន​បញ្ជាក់​ថា ៖«សម្រាប់ថ្ងៃនេះពួកយើងបានត្រៀមខ្លួនរួចរាល់ហើយនៃ​ការមកវិញនៃ MCL។ ១០០% ប៉ូលិសនឹងធ្វើបាន(ឈ្នះ) ព្រោះពួកយើងត្រូវការឈ្នះដាច់ខាត។ ប៉ូលិសមិនទាន់ស្គាល់ពាក្យថាឈ្នះទេ។»។

បច្ចុប្បន្នក្រុមនគរបាលជាតិរបស់​លោក អ៊ុង កងយ៉ានិត ឈរនៅលេខរៀងទី ១២ ក្រោយឆ្លងកាត់ ៧លើក (ស្មើ ២ ដង និងចាញ់ ៥ ដង) ខណៈក្រុមសូលទីឡូអង្គររបស់​លោក អ៊ុក សុធី ឈរលេខរៀងទី ១៣ បាតតារាង បន្ទាប់ពីឆ្លងកាត់ ៩ប្រកួត (ស្មើ ១ ដងនិងចាញ់ ៨ ដង)៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់