• 2021-09-01 01:30:22
  • បាល់ទាត់

លោក​ស្រី​ ពុធ ធីតា ថា​បន្ទប់​ដែល​លោក​ស្រី​អង្គុយ​ថត​នោះ​បើ​នៅ​អឺរ៉ុប​តម្លៃ​១​ម៉ឺន​ដុល្លារ​ក្នុង​១​យប់​

  • 2021-09-01 01:30:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ពេល​ថ្មី​ៗ​នេះ​លោក​ស្រី ​ពុធ​ ធីតា​ ប្រធាន​គណៈ​កម្មការ​ចំពោះ​កិច្ច​របស់​សហ័ន្ធ​កីឡា​បាល់ទាត់កម្ពុជា​បាន​ចុះ​ត្រួត​ពិនិត្យ​​មើល​​​ពហុ​កីឡដ្ឋាន​មរតក​តេជោ​​ ដើម្បី​ដាក់​សំណើ​ស្នើ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត AFF SUZUKI CUP នា​ចុង​ឆ្នាំនេះ និង​សម្រាប់​ត្រៀម​ដំណើរ​ការ​ប្រកួត​កីឡា​បាល់ទាត់ ក្នុង​ព្រឹត្តការណ៍​សុីហ្គេម​២០២៣ ។ ក្នុង​ការ​ចុះ​ត្រួត​ពិនិត្យ​លោក​​ស្រី​បាន​បង្ហើប​មក​កាន់​ Sabay ថា​បន្ទប់​ប្រភេទ​ដែល​លោក​ស្រី​ថត​​នោះ​បើ​នៅ​អឺរ៉ុប​តម្លៃ​១​ម៉ឺន​ដុល្លារ​ក្នុង​មួយ​យប់​។

រូបថ​ត​៖ លោក​ស្រី​​ ពុធ​ ​ធី​តា​

​លោក​ស្រី​បន្ថែម​ថា បន្ទប់​នោះ​ជា​ប្រភេទ​​VIP ប៉ុន្តែ​​សម្រាប់​តម្លៃ​របស់​​វា​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ ពី​ព្រោះ​​បន្ទប់​ប្រភេទ​នោះ​មិន​ទាន់​រួចរាល់​ទាំង​ស្រុង​ទេ ហើយ​រង់​ចាំ​ការ​ប្រគល់​​អោយ​របស់​ចិន​សិន​។ លោក​ស្រី​គ្រាន់​តែ​ប្រាប់​ថា កាល​លោក​ស្រី​ទៅ​អឺរ៉ុប​​បន្ទប់​ប្រភេទ​នេះ​មាន​តម្លៃ​១​ម៉ឺន​ដុល្លារ​ សម្រាប់​ការ​សម្រាក​១​យប់​។

​​ប្រធាន​ក្លឹប​បឹង​កេត​ខាង​លើ​​ក៏​បាន​បង្ហាញ​ពី​អារម្មណ៍​រំភើព​ជា​​ខ្លាំង​ក្រោ​យ​ពេល​បាន​ឈរ​នៅ​លើ​ពហុ​កីឡដ្ឋាន​ដ៏​ស្រស់​​ស្អាត​។ លោក​​ស្រី​មិន​ធ្លាប់​គិត​ទេ​ពី​មុន​មក​ថា កម្ពុជា​អាច​មាន​ពហុ​កីឡដ្ឋាន​ដ៏​ស្រស់​ស្អាត​​បែប​នេះ​​លោក​ស្រី​ពិត​ជា​អរគុណ​ដល់​សម្ដេច​ខ្លាំង​មែន​ទែន​ដែល​បាន​បង្កើត​ឲ្យ​មាន​ពហុ​កីឡដ្ឋាន​នេះ​ឡើង​៕ ​​​

​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី