• 2021-08-31 13:47:48
  • បាល់ទាត់

Moise Kean ផ្លាស់​ទៅ​លេង​ឲ្យ​ Juventus សារ​ជា​ថ្មី​ តែ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​សិន

  • 2021-08-31 13:47:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ Mosie Kean ដែល​ជា​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Everon បាន​ផ្លាស់​មក​លេង​ឲ្យ​ក្លឹប​ Juventus សារ​ជា​ថ្មី​ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​សិន នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​ទាំង​ពីរ​ផ្ទាល់​នៅ​ក្នុង​ថ្ងៃ​នេះ។

Moise បាន​ព្រមព្រៀង​ចុះ​កុងត្រា​លេង​ឲ្យ​ Juventus នេះ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈ​ពេល​២ឆ្នាំ​ចាប់​ពី​រដូវកាល​ថ្មី​នេះ​ រហូត​ដល់​ឆ្នាំ​២០២៣​ខាង​មុខ​ ក្នុង​តម្លៃ​ជាង​សរុប​ជាង​ ៨.២លាន​ដុល្លារ​។

នៅ​ក្នុង​លក្ខខណ្ឌ​កិច្ច​ព្រមព្រៀង​នេះ​ ក្លឹប​អ៊ីតាលី​ខាង​លើ​មាន​កាតព្វកិច្ច​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ខាង​លើ​ក្នុង​តម្លៃ​ខ្លួន​ជាង​ ៣៣លាន​ដុល្លារ​ក្រោយ​អស់​កុងត្រា​ខ្ចី​ជើង​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ខ្សែ​ប្រយុទ្ធ​វ័យ​២២ឆ្នាំ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កីឡាករ​ ដែល​បណ្ដោះ​បណ្ដាល​ឲ្យ​ក្លឹប​អ៊ីតាលី​ Juventus នេះ​ផ្ទាល់​ដោយ​ Moise គេ​បាន​មក​ហ្វឹកហាត់​លេង​នៅ​ក្លឹប​នេះ​តាំង​នៅ​ក្នុង​ក្រុម​ថ្នាល​ចាប់​ពី​ឆ្នាំ​២០១០ រហូត​ដល់​ឆ្នាំ​២០១៧ ហើយ​ក៏​ដំឡើង​មក​លេង​ឲ្យ​ក្រុម​ឈុត​ធំ​ចាប់​ពី​ឆ្នាំ​២០១៦ រហូត​ដល់​ឆ្នាំ​២០១៩ ក្រោយ​មក​កីឡាករ​នេះ​ក៏​បាន​ផ្លាស់​ទៅ​កាន់​ក្លឹប​ Everton ។

ប្រភព៖ juventus ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់