• 2021-08-31 05:50:23
  • បាល់ទាត់

គី រីណា ថានៅជើងទី២ ព្រៃវែងនឹងឡើង​ជើង​មួយកម្រិតទៀត

  • 2021-08-31 05:50:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ គី រីណា បានលើកឡើងថាក្រុមបាល់ទាត់ខេត្តព្រៃវែងនឹងឡើងជើងមួយកម្រិតទៀត នៅជុំទី២នៃ​កា​រប្រកួតបាល់ទាត់​ដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជារដូវកាលឆ្នាំ២០២១។

ឡើងជើងព្រោះរីណាមើលឃើញថា ក្លឹបបានខិតខំប្រឹងប្រែងនិងបាននាំចូលកីឡាករល្អៗជាច្រើន ជាពិសេសកីឡាករបរទេស​មានបទពិសោធច្រើននៅលីគកំពូលកម្ពុជា។

ខ្សែប្រយុទ្ធគ្រងអាវលេខ៧រូបនេះ បានពន្យល់ថា ៖«ជើងទី២ខាងមុខ ព្រៃវែងអាចខ្លាំងឡើងវិញមួយកម្រិតទៀត ព្រោះអី(ក្លឹប​)បាននាំកីឡាករបរទេសមានបទពិសោធច្រើនមកចូលរួម»។

ថ្មីៗនេះក្លឹបព្រៃវែងបាននាំកីឡាករល្អៗជាច្រើនដូចជា អតីតខ្សែបម្រើបឹងកេត ភ្នំពេញក្រោន ណាហ្គាវើលដ៍សញ្ជាតិនីហ្សេរីយ៉ា Esoh Paul Omgba អតីត​ខ្សែប្រយុទ្ធរបស់​អាស៊ីអឺរ៉ុប Magson Dourado ខ្សែបម្រើ គង់ លីហួរ ខ្សែការពារខ្ចីជើងពីវិសាខា ងយ ស្រ៊ីន និងខ្សែការពារ ផាន សុផេន។ ទោះបីជាយ៉ាងណា រីណាថាក្រុមនៅមានចំណុចខ្វះខាតច្រើន​ដែលត្រូវពង្រឹងបន្ថែម។

គួរ​បញ្ជាក់​ថា គី រីណា ជា​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ល្អ​មួយ​រូប​របស់​ព្រៃវែង។ ក្នុងចំណោម៩ប្រកួតកន្លងមក​ គេ​រក​បាន​៤​គ្រាប់ហើយ ខណៈបីប្រកួតបន្ទាប់ក្លឹបរបស់គេនឹងត្រូវជួបជាមួយក្រុមនគរបាលជាតិថ្ងៃទី ៥ កញ្ញា ណាហ្គាវើលដ៍​ថ្ងៃ ៨ កញ្ញា និងអាស៊ីអឺរ៉ុបយូណាយធីតថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២១​ខាង​មុខ​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី