- 2021-08-31 03:13:45
- បាល់ទាត់
គណៈកម្មការចំពោះកិច្ច FFC ចុះពិនិត្យកីឡដ្ឋានមរតកតេជោ ត្រៀមដេញថ្លៃធ្វើម្ចាស់ផ្ទះកម្មវិធី AFF Suzuki Cup 2020
- 2021-08-31 03:13:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គណៈកម្មការចំពោះកិច្ច FFC ចុះពិនិត្យកីឡដ្ឋានមរតកតេជោ ត្រៀមដេញថ្លៃធ្វើម្ចាស់ផ្ទះកម្មវិធី AFF Suzuki Cup 2020
ចន្លោះមិនឃើញ
ណៈកម្មការចំពោះកិច្ច FFC របស់សហព័ន្ធបាល់ទាត់កម្ពុជា បានចុះពិនិត្យកីឡដ្ឋានធំ នៃពហុកីឡដ្ឋានមរតកតេជោ ដើម្បីត្រៀមចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួត AFF Suzuki Cup 2020 នាចុងឆ្នាំ ២០២១ នេះ។
លោកស្រី ពុធ ធីតា ប្រធានគណៈកម្មការចំពោះកិច្ច និងក្រោមការសម្របសម្រួលពី CAMSOC ម្សិលមិញនេះគឺបានចុះទៅពហុកីឡដ្ឋានមរតកតេជោ ដោយពិនិត្យគ្រឿងបរិក្ខារ ហេដ្ឋារចនាសម្ព័ន្ធដើម្បីត្រៀមលក្ខណៈដេញថ្លៃយកការប្រកួតខាងលើនេះ។
គោលបំណងនៃការដាក់ដេញថ្លៃធ្វើជាម្ចាស់ផ្ទះ AFF Suzuki Cup 2020 សហព័ន្ធបាល់ទាត់ចង់បង្ហាញនូវសមិតិផលធំៗរបស់កម្ពុជាក៏ដូចជាការអបអរសាទរពហុកីឡដ្ឋានថ្មីស្រឡាងមួយនេះ។ មួយវិញទៀតក៏ជាការបំពេញនូវបំណងរបស់អ្នកគាំទ្រកម្ពុជាផងដែរ។
រំលឹកដែរថា បន្ទាប់ពីពហុកីឡដ្ឋាមមរតកតេជោ បានបញ្ចប់ការសាងសង់ ១០០% ហើយនោះនៅពេលថ្មីៗនេះគឺសហព័ន្ធបាល់ទាត់កម្ពុជា ឯកឧត្តម សៅ សុខា បានបង្ហាញគោលបំណងពីការស្នើសុំទៅ CAMSOC និងរាជរដ្ឋាភិបាលក្នុងការដាក់ដេញថ្លៃធ្វើជាម្ចាស់ផ្ទះកម្មវិធី AFF Suzuki Cup 2020 ចុងឆ្នាំនេះ។ ការស្នើសុំនេះទទួលការគាំទ្រទាំងស្រុងពី រាជរដ្ឋាភិបាល និង CAMSOC ផងដែរ៕ អត្ថបទកែសម្រួលពី Cambodia SEA GAMES 2023