• 2021-08-31 01:49:53
  • បាល់ទាត់

Oleg ​ថា ទ័ព​ជា​ក្រុម​មិន​ផ្ដោត​​លើ​ការ​រក​គ្រាប់​បាល់

  • 2021-08-31 01:49:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ភ្នំពេញ​ក្រោន​​ធ្វើ​បាន​ត្រឹម​ស្មើ​ក្រុម​បាល់ទាត់​ទ័ព​១-១ សម្រាប់​ការ​​ប្រកួត​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​១១​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​។ ទាក់ទង​ការ​ប្រកួត​នេះ​គ្រូបង្វឹក​ក្រុម​សឹង្ហ​ក្រហម​លោក Oleg Starynskyi ​​យល់​ឃើញ​ថា​ដៃ​គូ​ទ័ព​ជា​ក្រុម​លេង​ផ្ដោត​លើ​តែ​ការ​ការពារ​ ពោល​គឺ​មិន​ផ្ដោត​លើ​ការ​ស្វែង​រក​គ្រាប់​បាល់។

រូបថត និង​ប្រភព ភ្នំពេញក្រោន

គ្រូ​បង្វឹក​សញ្ជាតិ​អ៊ុយក្រែន​ខាង​លើ​បាន​និយាយ​ថា «ទ័ព​លេង​បាន​យ៉ាង​ល្អ​ ពិសេស​​ការ​ការពារ​របស់​គេ។ ការ​រៀប​ចំនៅ​តំបន់​ការពារ​របស់​គេ​ល្អ​មែនទែន ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ទម្លុះ​ចូល​ ​ចំណុច​ដែល​នាំ​ឲ្យ​ពិបាក​រក​គ្រាប់​បាល់​របស់​យើង​ខ្លាំអ​បំផុត​​គឺ​ដោយសារ​ ទ័ព​គេ​លេង​មិន​ផ្ដោត​លើ​ការ​រក​គ្រាប់​បាល់​»។

ភ្នំពេញ​ក្រោន​បច្ចុប្បន្ន​ស្ថិត​នៅ​លេខ​៥​ក្នុង​ចំណោម​៩​ប្រកួត​​ចាញ់​៤​ឈ្នះ​៥ ភ្នំពេញ​ក្រោន​នៅ​៣​ប្រកួត​ក្នុង​ដៃ​ សម្រាប់​​ការ​ប្រកួត​ជើងទី​១​នៃ​លីគ​កំពូល​កម្ពុជា​រដូវ​កាល​នេះ​​គឹ​ប៉ះ​អាស៊ីអឺរ៉ូប ​​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ និង​ Angkor Tiger ៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់