• 2021-08-30 01:48:48
  • បាល់ទាត់

Souness ​ថា Pogba ​គួរ​តែ​ត្រូវ​ពិន័យ ​ព្រោះ​បង្ក​កំហុស​អាច​ធ្វើ​ឱ្យ​គេ​បាក់​ជើង​បាន​

  • 2021-08-30 01:48:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បិសាច​ក្រហម​ Manchester United ​យក​បាន​៣​ពិន្ទុ​ពី​ក្រុម Wolves ​ក្រោយ​ពី​យក​ឈ្នះ​ក្នុង​លទ្ធផល ​១-០ ​ដែល Greenwood ​ជា​អ្នក​ធ្វើ​បាន​សម្រេច។

​បិសាច​ក្រហម​នៅ​តង់​ទី​១​មិន​អាច​ធ្វើ​អ្វី​ក្រុម Wolves ​បាន​នោះ​ទេ ​ដោយ​ត្រូវ​រង់ចាំ​ដល់​នាទី​៨០ ទើប​អាច​ទម្លាយ​សំណាញ់​ទី​បាន​១​គ្រាប់ ពី​សំណាក់​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Greenwood ​។ ​ខណៈ​ដែល​មុន​កើត​គ្រាប់​បាល់​នេះ​ដែរ Pogba ​ក៏​បាន​បង្ក​កំហុស​ទៅ​លើ​កីឡាករ Ruben Neves ​ផង​ដែរ ​ដោយ​បើក​បាត​ឈូស​ជើង​តែ​ម្ដង។ សំណាង​អាជ្ញាកណ្ដាល​មិន​បាន​ពិន័យ​អ្វី​ទេ ​រហូត​ដល់​កើត​មាន​ជា​គ្រាប់​បាល់​តែ​ម្ដង។

​យ៉ាងណា​សម្រាប់​លោក Graeme Souness ​វិញ​ក៏​បាន​មើល​ឃើញ​ថា​កំហុស​កន្លែង Pogba ​ឈូស​ជើង​នេះ​សម​ណាស់​ត្រូវ​ពិន័យ ព្រោះ​អាច​នឹង​ធ្វើ​ឱ្យ​គេ​បាក់​ជើង​បាន ប្រសិន​បើ​ឈូស​ត្រូវ។ តែ​យ៉ាងណា​កីឡាករ Ruben Neves ​មិន​ធ្វើ​ពុត​ជា​ដួល​អ្វី​ទេ ​ទើប​បាន​ជា​លោក Mike Dean ​ដែល​ជា​អាជ្ញាកណ្ដាល​ឱ្យ​លេង​បន្ដ​មិន​ត្រូវ​ពិន័យ​អ្វី​នោះ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់