• 2021-08-27 12:38:43
  • បាល់ទាត់

គ្រូ​ Juventus ចេញ​មុខ​បញ្ជាក់​ថា Ronaldo ​ចេញ​ពី​ក្លឹប​ហើយ

  • 2021-08-27 12:38:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Massimiliano Allegri អ្នក​ចាត់ការ​ក្លឹប Juventus បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo បាន​​ចាកចេញ​ពី​ក្លឹប​អ៊ីតាលី​នេះ​ហើយ។

លោក​បាន​លើកឡើង​ថា៖ " Ronaldo បាន​បញ្ចេញ​សមត្ថភាព​ឱ្យ​ក្លឹប​ហើយ គេ​បង្ហាញ​ពី​ទឹកចិត្ត​ក្នុង​ការ​ជួយ​ក្លឹប តែ​ពេល​នេះ​គេ​ចាកចេញ​ហើយ។ ម្សិលមិញ​ Cristiano បាន​ប្រាប់​ខ្ញុំ​ថា គេ​មិន​មាន​បំណង​ណា​មួយ​ក្នុង​ការ​បន្ត​លេង​ឱ្យ Juventus នោះ​ទេ។ ក្នុង​ហេតុផល​នេះ​ហើយ គេ​នឹង​មិន​កោះ​ហៅ​សម្រាប់​ប្រកួត​ថ្ងៃ​ស្អែក​នោះ​ទេ " ។

Juventus នឹង​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​ Turin ដើម្បី​ស្វាគមន៍​ក្លឹប Empoli ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ​លីគ​កំពូល​អ៊ីតាលី Serie A។

Allegri បាន​បន្ថែម​ថា៖ " អ្វី​ៗ​ទាំង​អស់​នឹង​ប្រែប្រួល នេះ​ហើយ​ជា​ច្បាប់​នៃ​ជីវិត។ Juventus នៅ​ដដែល នេះ​ហើយ​ជា​រឿង​ដ៏​សំខាន់​បំផុត។ Ronaldo នឹង​ត្រូវ​បាន​ថ្លែង​អំណរគុណ​ ចំពោះ​អ្វី​គ្រប់​យ៉ាង​ ដែល​គេ​បាន​ជួយ​ក្លឹប ហើយ​គេ​ជា​គំរូ​មួយ​សម្រាប់​កីឡាករ​ក្មេងៗ។ ប៉ុន្តែ​ខ្ញុំ​បាន​និយាយ​ថា យើង​ត្រូវ​តែ​បន្ត​ទៅ​មុខ​ទៀត " ។

មាន​សេចក្ដីរាយការណ៍​ជា​ច្រើន​បាន​ឱ្យ​ដឹងថា Manchester City និង​ Ronaldo បាន​ព្រមព្រៀង​គ្នា​ក្នុង​លក្ខខ័ណ្ឌ​ផ្ទាល់​ខ្លួន​ហើយ តែ​ខាង​ក្លឹប​អង់គ្លេស​ មិន​ទាន់​ដាក់​សំណើ​ជា​ផ្លូវការ​ទៅ​កាន់​អ្នក​នៅ​អ៊ីតាលី​ទេ។ បើ​តាម​ Goal បាន​ឱ្យ​ដឹង​ថា Ronaldo ទំនង​នឹង​ទទួល​បាន​ប្រាក់​ក្បែរ ១លាន​ ២សែន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​ ពេល​ទៅ​លេង​នៅ City៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់