• 2021-08-26 09:37:32
  • បាល់ទាត់

បឹង​កេត​ មានសិទ្ធិ​ប្រកួត AFC CUP ឆ្នាំ​២០២២ បើ​ការ​ប្រកួត​ឆ្នាំ​នេះ​មិន​ចប់​តាម​ការ​គ្រោងទុក

  • 2021-08-26 09:37:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជើង​ខ្លាំង​និង​ការ​ពារតំណែង​ជើង​ឯក​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០២០ បឹង​កេត​នឹង​មាន​សិទ្ធិ​ចូល​រួម​ប្រកួត​ដណ្ដើមពានរង្វាន់​ ​AFC CUP 2022 បើ​សិន​ការ​ប្រកួត​លីគ​ឆ្នាំ​នេះ​មិន​ចប់​តាម​ការ​គ្រោង​ទុក។

បើ​ផ្អែក​តាម​សេចក្ដី​ប្រកាស​របស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅ​កាត់​ CNCC នៅ​ថ្ងៃ​នេះ ​កម្ពុជានឹង​កំណត់យកក្រុមតំណាងជាតិមានសិទ្ធិ ទៅចូលរួមប្រកួតពានរង្វាន់ជើងឯកបាល់ទាត់ទ្វីបអាស៊ី​ខាង​លើ​។

សេចក្ដី​ប្រកាស​បាន​ឱ្យ​ដឹងទៀត​ថា ប្រសិនបើការដំណើរការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២១ មិនបញ្ចប់ក្នុងឆ្នាំ២០២១នោះទេ សិទ្ធិចូលរួមប្រកួតពានរង្វាន់ជើងឯកបាល់ទាត់ទ្វីបអាស៊ី (AFC CUP 2022) នឹងបានទៅក្រុមជើងឯកឆ្នាំ២០២០។

ប្រសិនបើការដំណើរការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២១ ដំណើរការចប់ទៅតាមដូចការគ្រោងទុក នោះ​សិទ្ធិចូលរួមប្រកួតពានរង្វាន់ជើងឯកបាល់ទាត់ទ្វីបអាស៊ី (AFC CUP 2022) នឹង​រក្សានៅដដែលសម្រាប់ក្រុម​ទទួលបានជើងឯកឆ្នាំ២០២១៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់