• 2021-08-26 01:33:21
  • បាល់ទាត់

Pep ​ប្រាប់​ពេល​វេលា​លោក​ឈប់​ដឹក​នាំ​ក្រុម Man City ​នឹងគោលដៅ​បន្ទាប់

  • 2021-08-26 01:33:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Pep Guardiola ​បាន​ប្រាប់​ពេល​វេលា​ដែល​លោក​នឹង​ឈប់​ដឹក​នាំ​ក្រុម​ Manchester City ​ហើយ គឺ​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ។

អ្នក​ចាត់ការ​វ័យ​៥០​ឆ្នាំ​ខាង​លើ​បាន​ចូល​ដឹក​នាំ​ក្រុម Man City ​តាំង​ពី​ឆ្នាំ​២០១៦​មក ​និង​ឈ្នះ​ពាន​រង្វាន់ Premier League ​៣​ដង ​ហើយ​ក៏​ជា​បេក្ខភាព​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ក្លឹប​នេះ​មាន​សង្ឃឹម​ក្នុង​ការ​ឈ្នះ UEFA Champions League ​ផង​ដែរ​កាល​ពី​ឆ្នាំ​មុន ​តែ​គួរ​ឱ្យ​ស្ដាយ​ពួកគេ​ចាញ់ Chelsea ​វគ្គ​ផ្ដាច់ព្រ័ត្រ។

យ៉ាងណា​នៅ​ដើម​រដូវ​កាល​នេះ​ស្រាប់​តែ​អ្នក​ចាត់ការ​ល្បី​ឈ្មោះ​ខាង​លើ​បាន​បង្ហាញ​ពី​គម្រោង​ទៅ​ថ្ងៃ​អនាគត​របស់​ខ្លួន​ទៅ​ហើយ។ ​លោក ​បាន​បញ្ជាក់​ថា​នៅ​ឆ្នាំ​២០២៣​ខាង​មុខ ​ពោល​គឺ​ចប់​កុងត្រា​ដែល​លោក​មាន​ពេល​នេះ ​វា​ជា​ពេល​សម្រាប់​ចាកចេញ​ហើយ។ ​លោក​លោក​ថា​ចង់​សម្រាក​ខ្លះ​ពី​ការងារ​បាល់ទាត់​នេះ ​ដោយ​ទៅ​ផ្ដោត​លើ​ការ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​វិញ។

“ជម្រើស​ជាតិ ​បាទ ​ជំហ៊ាន​បន្ទាប់​នឹង​ក្រុម​ជម្រើស​ជាតិ ប្រសិន​បើ​អាច​ទៅ​រួច។ ​ការ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​គឺ​ជា​រឿង​បន្ទាប់​។ ​ខ្ញុំ​គួរ​តែ​សម្រាក​ខ្លះ ​បន្ទាប់​ពី​៧​ឆ្នាំ​នៅ City ​។ ​ខ្ញុំ​ត្រូវ​តែ​ឈប់​និង​មើល ​រៀន​ពី​គ្រូ​បង្វឹក​ដទៃ ​និង​ធ្វើ​ការ​រឿង​នេះ​ខ្លះ។ ​ខ្ញុំ​ទំនង​ជា​ចង់​ទៅ​ហាត់​រៀន​នៅ European Championship, Copa America , World Cup ​”៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់