• 2021-08-26 01:48:33
  • បាល់ទាត់

ឌូក ថានឹង​ទៅ​​លេង​​នៅ​វៀតណាម​ម្ដង​ទៀតបើសិន...

  • 2021-08-26 01:48:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាត់​ស្ដាំ​របស់​ក្លឹប​​ក​ង​ពលធំ​អន្តរាគមន៍​លេខ​៣ ជុក សោភា ហៅ ឌូក បាន​រៀបរាប់​កាល​ពី​ម្សិលមិញ​នេះ​ថា ខ្លួន​នឹង​ទៅ​លេង​នៅ​វៀតណាម​ម្ដង​ទៀត​ក្រោយ​ពេល​កូវីដ​ស្ងប់​ស្ងាត់​បន្តិច។

​ស្មាត់​ស្ដាំ​មក​ពី​ខេត្ត​ព្រៃវែង​រូប​នេះ​បាន​​​និយាយ​ក្នុង​ Live ផ្ទាល់​ខ្លួន​ម្សិលមិញនេះ​ថា ខ្លួន​ដឹង​តែ​​ទៅ​លេង​ហើយ សម្រាប់​ប្រទេស​វៀតណាម គ្រាន់​តែ​រង់​ចាំ​ឲ្យ​ឱកាស​មក​ដល់​ប៉ុណ្ណោះ​។ ​កន្លង​​មក​ឌូក​ក៏​ធ្លាប់​ទៅ​លេង​រួច​ហើយ ដែល​ការ​ប្រកួត​កន្លង​មក​ជា​ការ​ប្រកួត​ក្រៅ​ផ្លូវ​ការ​តែ​ប៉ុណ្ណោះ។

​យ៉ាង​ណា​ការ​​​​និយាយ​ពី​គម្រោង​ចេញ​ទៅ​លេង​នៅ​ទឹក​ដី​វៀតណាម​លើក​នេះ​គេ​​ក៏​មិន​​​ទាន់​បាន​បញ្ជាក់​ដែរ​ថា នឹង​​មាន​កីឡាករ​កម្ពុជា​រូប​ណា​ខ្លះ​ទៅជា​មួយ​គ្នា​។ ពី​ព្រោះ​ស្ថាន​ភាព​កូវីដ​នៅ​តែ​​បន្ត​​រីករាល​ដាល​មិន​ទាន់​បាត់។ ​រំលឹក​ថា កាល​ពី​​ពេល​​ថ្មី​ៗ​នេះ ឌូក ក៏​មាន​គម្រោង​ចង់លេង​៣​ស្មើ​ទល់​វ៉ា រាជ និង យុន ដែរ ហើយ​គេ​ក៏​​រង់​ចាំ​ឲ្យ​កូវីដ​ស្ងាត់​ដូច​គ្នា ដើម្បី​អាច​សាក​ល្បង​ទល់​យុន​ដែល​កំពុង​ឡើង​ខ្លាំង​​មក​វិញ​ក្រោយ​ជា​ពី​របួស​ចង្កេះ៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី