• 2021-08-25 12:05:12
  • ព័ត៌មាន

Mbappe បដិសេធ​បន្ត​កុងត្រា​នៅ PSG ៦ដង Real ដាក់​សំណើ​ទិញ​ Mbappeជា​ថ្មី​

  • 2021-08-25 12:05:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Real Madrid នៅ​ក្នុង​ថ្ងៃ​នេះ​ដែរ បាន​ដាក់​សំណើ​ទៅ​កាន់​ក្លឹប Paris Saint-Germain ក្នុង​ការ​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​បារាំង Kylian Mbappe។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បាល់ទាត់​ធំៗ​ដែល​មាន​ដូច​ជា Goal និង​ Sky Sports

សារព័ត៌មាន​ខាង​លើ​បាន​ឱ្យ​ដឹង​ថា ខណៈ​កុងត្រា​របស់ Mbappe នៅ​បារាំង​ផុត​នៅ​ឆ្នាំ​២០២២ ខាង​ Real Madrid មាន​បំណង​ទិញ​យក​ប្រយុទ្ធ​បារាំង​មួយ​នេះ​ក្នុង​តម្លៃ​ប្រមាណ ១៨៧លាន​ដុល្លារ​អាមេរិក។

បើ​យោង​តាម​សារព័ត៌មាន Goal កីឡាករ​សញ្ជាតិ​បារាំង​ខាង​លើ​នេះ បាន​បដិសេធ​បន្ត​កុងត្រា​ជាមួយ​ក្លឹប​រដ្ឋធានី​ប៉ារីស​ចំនួន ៦ដង​មក​ហើយ។ សារព័ត៌មាន​ដដែល​បាន​ឱ្យ​ដឹង​ថា Mbappe ចង់​ចេញ​ពី PSG ខ្លួន​ឯង ហើយ​មក​ទល់​ពេល​នេះ ខាង​ក្លឹប និង​ក្លឹប​កំពុង​តែ​ជជែក​គ្នា​លើ​តម្លៃ​ទិញ​ប៉ុណ្ណោះ ឯ​រឿង​កុងត្រា​ផ្ទាល់​ខ្លួន​មិនមែន​ជា​ការ​លំបាក​សម្រាប់ Real ឡើយ។

ចំណែក​ឯ​ខាង Sky Sports បាន​បន្ថែម​ថា ប្រសិន​បើ​ Mbappe ចាកចេញ​ទៅ​កាន់ Real នោះ​ខាង PSG នឹង​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ពី​ក្លឹប Juventus៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់