• 2021-08-24 02:20:54
  • បាល់ទាត់

​ដំណើរ​ដើម​ទង​ដែល​ធ្វើ​ឲ្យ គឹម​ហុង ​ក្លាយ​ពី​កីឡា​ការិនី​កម្ពុជា​ទៅ​ជា​និស្សិត​នៅ​ USA ​

  • 2021-08-24 02:20:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡា​ការិនី​ជម្រើ​ស​ជាតិ​កម្ពុជា ហួត គឹម​ហុង ​​ពិត​ជា​អរគុណ​​ដល់​បាល់ទាត់​ដែល​ធ្វើ​ឲ្យ​គេ​បានទៅ​រៀន​នៅ​អាមេរិក ហើយ​​​ក៏​បាន​ប្រាប់​ដំណើរ​ដើម​ទង​ដែល​ធ្វើ​ឲ្យ​កូន​អ្នក​បាត់​បាត់ដំបង​ដ៏​ស្រស់សោភា​រូប​នេះ​បាន​ទៅ​រៀន​នៅ USA ។

គឹមហុង លេខ១១

​អតីត​កីឡា​ការិនី​​ភ្នំពេញ​ក្រោន​រូ​ប​នេះ​បាន​ឲ្យ​ដឹង​ថា ឱកាស​ដែល​ធ្វើ​គេ​បាន​ទៅ​រៀន​នៅ​អាមេរិក គឺ​ដំបូង​ឡើយ​ គឹម​ហុង ជា​​គ្រូ​បង្វឹក​បាល់ទាត់​ U14 ឆ្នាំ​នៅ​​ភ្នំពេញ​ក្រោន តែ​ថ្ងៃ​មួយ​បុរស​ឈ្មោះ រិក បាន​យក​កូន​ប្រុស​របស់​ខ្លួន​​ទៅ​ហាត់​នៅ​ភ្នំពេញ​ក្រោន ​ដោយ​ក្មេង​នោះ​បាន​ហ្វឹកហាត់​ជា​មួយ គឹម​ហុង ។

បន្ទាប់​ពី​យក​​កូន​ប្រុស​របស់​ខ្លួន​ទៅ​ហាត់​បុរស​សញ្ជាតិ​អាមេរិក​ខាង​លើ​ក៏​ឃើញ​ពី​សមត្ថភាព​របស់​​ គឹម​ហុង ​ទាក់​ទង​ផ្នែក​បាល់ទាត់​ល្អ​ ហើ​យ​​ថែម​ទាំង​មាន​ចិត្ត​អាណិត​ស្រលាញ់​ផង​នោះ​លោក​ក៏​បាន​រៀបចំ​ទាក់​ទង​សុំ​គេ​ឲ្យ​គឹម​ហុង​បាន​ទៅ​រៀន​នៅ​ USA និង​​លេង​បាល់ទាត់​ផង​ដែរ។ ​សាលា​ដែល​​កូន​អ្នក​បាត់​ដំបង​​​​​កំពុង​រៀ​ន​នោះ​​ឈ្មោះ​ថា Bryant and Stratton college ។ គឹម ហុង​បាន​រៀន​ចប់​ផ្នែក Network technology នៅ​សាលា​នេះ​រូចហើយ​ ដោយ​​បច្ចុប្បន្ន​កំពុង​រៀន​​បន្ថែម​ចំនួន​ពីរ​ឆ្នាំ​ទៀត ដោយ​ចាប់​យក​ជំនាញ​សេដ្ឋកិច្ច។

​យុវតី​វ័យ​២៣​​ឆ្នាំ​រូប​នេះ ​​ពិត​ជា​អរគុណ​ដល់​បាល់ទាត់​ខ្លាំង​មែន​ទែន ដែល​ធ្វើ​គេ​មាន​ថ្ងៃ​នេះ ហើយ​ពិសេស​គឺ​ភ្នំពេញ​ក្រោន​ផ្ទាល់​តែ​ម្ដង​។ យ៉ាង​ណា​​ក្រោយ​ពេល​រៀន​ចប់​ គឹម​ហុង ​នឹង​​ត្រឡប់​មក​កាន់​កម្ពុជា​ ​ហើយ​នឹង​​ចូល​ទៅ​កាន់​ក្លឹប​ភ្នំពេញ​ក្រោន​វិញ ដើម្បី​ចែក​រំលែក​អ្វី​ដែល​ខ្លួន​បាន​ហាត់​រៀន​ផ្នែក​បាល់ទាត់​នៅ​ USA ​ទៅ​កាន់​កីឡា​ការិនី​កម្ពុជា។

យុវតី​ខាង​លើ​ជា​អតីត​កីឡា​ការិនី​ជម្រើស​ជាតិ​ឆ្នើម​របស់​កម្ពុជា ដែល​ធ្លាប់​ទាត់​ចូល​ទី​ម័រ​ខាង​កើត ៦ គ្រាប់​ម្នាក់​ឯង ដើម្បី​ជួយ​កម្ពុជា​បំបាក់​ទីម័រ ១២-០ ​កាល​កម្មវិធី ​AFF Women's Championship 2018​ ៕ ​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី