• 2021-08-23 07:06:15
  • បាល់ទាត់

ខ្សែ​ការពារ​ឆ្នើម ទេស សម្បត្តិ នឹង​ចេញ​ពី​បឹងកេត​ឬ​យ៉ាងណា?

  • 2021-08-23 07:06:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទេស សម្បត្តិ​ ជា​កីឡាករ​​វ័យ​ក្មេង និង​មាន​ទេពកោសល្យ ដែល​ទទួល​បាន​ការ​កោតសរសើរ​ និង​គាំទ្រ​ពី​មហាជន។ យ៉ាង​ណា​ថ្មីៗ​នេះបាន​លេចឮ​នូវ​ពាក្យ​ចរចាមអារ៉ាម​ថា កំផែង​ការពារ​ដ៏​រឹង​មាំ​រូប​នេះ​​នឹង​ចេញ​ពី​បឹង​កេត​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​បាល់​ទាត់​វិសាខានៅ​ជើង​ទី​២។

កាល​ពី​រដូវ​កាល​ឆ្នាំ​២០២០ ​ដំណឹង​ចេញ​ពី​បឹង​កេត​របស់​កីឡាករ​រូប​នេះ ក៏​ធ្លាប់​មាន​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​ចុងក្រោយ​ ទេស សម្បត្តិ​ នៅ​តែបន្ត​​លេង​ឱ្យ​បឹង​កេត​ដដែល​។ ចាំ​មើល​ថា​តើអតីត​កីឡាករ​សាលាបាល់ទាត់​ជាតិ​បាទី​ ចេញ​មែន​ឬ​យ៉ាងណា ខណៈ​ទីផ្សារ​ដោះដូរ​កីឡាករ​ខ្មែរ​​នៅ​លីគ​​កំពូល​កម្ពុជា ត្រូវ​បាន​លើក​ទៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា​ ឆ្នាំ​២០២១​ខាង​មុខ។

ជុំ​វិញ​រឿង​ចាកចេញ​របស់​​ប្រធាន​ក្រុម​បឹងកេត​ Sabay ក៏​បាន​សាកសួរទៅ​កាន់​លោក បែ មករា ​​ ប៉ុន្តែ​អ្នកចាត់​ការ​ទូរទៅ​​រូប​នេះ មិន​បាន​អធិប្បាយ​ច្រើន​ទេ ដោយ​គ្រាន់​តែ​ប្រាប់​ថា​ឱ្យ​តាម​ដាន​បន្ត ខណៈ​ទីផ្សារ​ដោះដូរ​កីឡាករ​ជាតិ​នឹង​ចាប់​ផ្ដើម​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​។

រូពភាពផេកអ្នកគាំទ្រក្លឹបបាល់ទាត់វិសាខា

ចំណែកផេកអ្នកគាំទ្រក្លឹបបាល់ទាត់វិសាខា ដែលមាន​អ្នក Follow រហូត​ដល់​ជាង​៦​ម៉ឺន​នាក់ ក៏​បាន​បង្ហោះ​រូប​កីឡាករ​ពីរ​រូប​ ភា្ជប់​ជាមួយ​សំណួរ​ថា នរណានឹងមកចូលរួមជាមួយវិសាខានៅជេីងទី២នេះ?

​ក្នុង​នោះ​មាន​ម្នាក់​ត្រូវ​បាន​គេ​ស្គាល់​ជា​ ទេស សម្បត្តិ របស់​ក្លឹប​បឹង​កេត ហើយ​បើ​មើល​តាម​ Comment អ្នក​គាំទ្រ​ភាគច្រើន​គឺ​ឆ្លើយ​ថា ទេស សម្បត្តិ ដែល​នេះកាន់​តែ​​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​បាល់ទាត់​មាន​ការ​សង្ស័យ​កាន់​តែ​ខ្លាំង​ថាជើង​ទី​២​ ខ្សែ​ការពារ​រូប​នេះ​នឹង​ចូល​រួម​ជាមួយ​វិសាខា។ ទោះ​បី​ជា​យ៉ាងណាមិន​ទាន់​មាន​ព័ត៌មាន​ផ្លូវ​ការ​ជុំ​វិញ​ករណី​នៅ​ឡើយ​ ដូច្នេះ​​រងចាំអ៊ុត​មើល​ព័ត៌មាន​ផ្លូវ​ការ​​ចេញ​ពី​​ក្លឹប​ទាំង​ពីរ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់