- 2021-08-20 11:24:15
- បាល់ទាត់
រវល់តែចង់ចាកចេញពេក! James ថាគេមិនទាំងដឹងស្អែក Everton នឹងត្រូវប៉ះជាមួយក្លឹបណាផង
- 2021-08-20 11:24:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រវល់តែចង់ចាកចេញពេក! James ថាគេមិនទាំងដឹងស្អែក Everton នឹងត្រូវប៉ះជាមួយក្លឹបណាផង
ចន្លោះមិនឃើញ
ខ្សែបម្រើ James Rodriguez បាននិយាយនៅក្នុងបណ្ដាញសង្គម Twitch របស់ខ្លួននៅក្នុងថ្ងៃនេះថា គេមិនដឹងទាំង Everton នឹងត្រូវប្រកួតជាមួយក្លឹបណាទេនៅថ្ងៃស្អែកនេះ។
James បាននិយាយថា៖" ខ្ញុំគិតថាខ្ញុំនឹងចាប់ផ្ដើមមកហ្វឹកហាត់វិញនៅថ្ងៃច័ន្ទខាងមុខនេះចុះ។ នៅថ្ងៃឈប់សម្រាកសៅរ៍ អាទិត្យហ្នឹងខ្ញុំនឹងអត់ចូលរួមលេងទេ។ ខ្ញុំថែមទាំងមិនដឹងថា Everton នឹងត្រូវប៉ះជាមួយក្លឹបណាដែរ។ តើមាននរណាអាចប្រាប់ខ្ញុំបានទេ? "។
កីឡាករនេះបន្តថា៖" ខ្ញុំគិតថាការប្រកួតមួយហ្នឹងគឺនៅដីគេ ព្រោះប្រកួតលើកមុនគឺនៅដីរបស់យើង។ អូហ្នឹងហើយ ប្រកួតតទល់នឹង Leeds ការប្រកួតហ្នឹងធ្វើឡើងនៅដីរបស់ក្លឹបហ្នឹង ប្រកួតតទល់នឹងលោក Marcelo Bielsa ។ ប្រកួតហ្នឹងពិបាកដែរ។ ចាំមើលៗនឹងមានអ្វីកើតឡើង សង្ឃឹមថាពួកគេនឹងឈ្នះចុះ "។
គួរបញ្ជាក់ផងដែរថា James ហាក់បីដូចជាចង់ចាកចេញពី Everton ក្រោយលោក Ancelotti ចេញទៅកាន់ Real Madrid ដោយកីឡាករនេះធ្លាប់និយាយថានៅក្នុងរដូវកាលទិញដូរកីឡាករនេះ អ្វីៗអាចនឹងកើតឡើង គេមិនដឹងថាគេនឹងត្រូវលេងណាទេ ប៉ុន្តែគេនឹងទៅកន្លែងដែលស្រួលសម្រាប់គេ។
ទាក់ទងនឹងក្លឹបដែល James អាចនឹងទៅនេះ ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថា អាចជាក្លឹប AC Milan និងក្លឹប Atletico Madrid ៕