• 2021-08-20 04:30:14
  • បាល់ទាត់

Pedro ​ក្លាយ​ជា​កីឡាករ​ដំបូង ​ដែល Roma ដោះដូរជាមួយ Lazio ​ក្នុង​រយៈ​ពេល​៤០​ឆ្នាំ​

  • 2021-08-20 04:30:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Pedro ​បាន​សម្រេច​ការ​ផ្ទេរ​ពី​ក្រុម Roma ​ទៅ​កាន់​ក្រុម Lazio ​ហើយ ​ដោយ​មាន​កុងត្រា​២​ឆ្នាំ ​ជាមួយ​តម្លៃ​ពលកម្ម​២​លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ​។

​អតីត​កីឡាករ Chelsea ​ខាង​លើ​ទើប​ចូល​លេង​ឱ្យ​ក្រុម Roma ​កាល​ពី​រដូវ​កាល​មុន​ទេ ​ដោយ​លេង​បាន​៤០​ប្រកួត​គ្រប់​កម្មវិធី​ទាំង​អស់។ តែ​វត្តមាន​របស់​អ្នក​ចាត់ការ​ថ្មី Jose Mourinho ​មក​កាន់​ក្លឹប​នេះ ក៏​រូបគេ​មិន​ស្ថិត​ក្នុង​គម្រោង​និង​ត្រូវ​ស្វែង​រក​ក្លឹប​ថ្មី​លេង​តែ​ម្ដង។ ​Roma ​បាន​យល់​ព្រម​ផ្ដាច់​កុងត្រា Pedro ​នឹង​អាច​ឱ្យ​គេ​រក​ក្លឹប​លេង​ដោយ​ខ្លួន​ឯង​បាន។

​ការ​ទៅ​លេង​ឱ្យ​ក្រុម Lazio ​នេះ ​បាន​ធ្វើ​ឱ្យ Pedro ​ក្លាយ​ជា​កីឡាករ​ដំបូង​ក្នុង​រយៈ​ពេល​៤០​ឆ្នាំ ដែល​ក្លឹប​ទាំង​ពីរ​សម្រេច​ដោះដូរ​គ្នា​។ ​ពោល​គឺ​តាំង​ពី​ឆ្នាំ​១៩៨១​មក ​ក្លឹប Roma ​និង Lazio ​មិន​ដែល​ទិញ​ដូរ​កីឡាករ​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ទេ។ ​ការ​មិន​ទិញ​កីឡាករ​គ្នា​នេះ ក៏​ដោយសារ​តែ​ក្លឹប​រួម​ទីក្រុង​នេះ ​មាន​ប្រវត្ដិ​មិន​ត្រូវ​គ្នា​ឡើយ។ ជំនួប​រវាង Roma ​និង Lazio ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា The Rome Derby៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់