• 2021-08-20 03:29:29
  • បាល់ទាត់

ស្ងាត់​ពី​ទីលាន​មួយ​រយៈ​ពេលនេះ Esoh Paul Omogba ទៅ​ចូលរួម​ជាមួយ​​ព្រៃវែង​​​

  • 2021-08-20 03:29:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រដូវ​កាល​២០២០ Esoh Paul Omogba ​បាន​ចូល​រួម​ជា​មួយ ភ្នំពេញ​ក្រោន ប៉ុន្តែ​ក្រោយ​ផុត​កុង​ត្រា​គេ​ក៏​មិន​​មាន​​វត្តមាន​លើ​ទីលាន​ឡើយ​​​ដើម​រដូវ​កាល២០២១​។ រហូត​មក​ដល់​ពេល​នេះ​អតីត​កីឡាករ​ធ្លាប​ជោគជ័យ​នៅ​បឹង​កេត​រូប​នេះ​បាន​​ចូល​រួម​​នៅ ព្រៃវែង សម្រាប់​​ជើង​ទី​២​នៃ​លីគ​កំពូល​កម្ពុជា។

បើ​ទោះ​ការ​ប្រកាស​ផ្លូវ​ការ​មិន​ទាន់​ធ្វើ​ឡើង​ក្ដី ប៉ុន្តែ​ការ​​ចូល​រួម​ជា​មួយ​ក្រុម​ខាង​លើ​​ត្រូវ​បាន​គេ​ទម្លាយ​ថា នឹង​ធ្វើ​ឡើង​​​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។ យ៉ាង​ណា​នេះ​ជា​ការ​យក​បាន​កីឡាករ​ធ្លាប់​មាន​បទ​ពិសោធ​​ជោគជាំ​​នៅ​លីគ​កំពូល​កម្ពុជា​​របស់​ព្រៃវែង ដែល​បង្ហាញ​ពី​ការ​រៀប​ចំ​ក្រុម​ឲ្យ​បាន​​កាន់​តែ​ខ្លាំង​ផង​ដែរ​។

​បើ​មើល​ទៅ​លើ​ការ​ចាប់​ផ្ដើម​រដូវ​កាល​​២០២១​របស់​ព្រៃវែង​មិន​ទាន់​​បាន​ល្អ​ឡើយ ពោល​រក​បាន​ត្រឹម​៥​ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​ចំណោម​៩​ប្រកួត។ ព្រៃវែង​ជា​ក្រុម​ចាប់​ផ្ដើម​ការ​ប្រកួត​រដូវ​កាល​២០២១ ដោយ​នៅ​ស្ទើរ​ប្រយុទ្ធ​​​​ក្រោយ​លេង​បាន​៩​ប្រកួត​រក​បាន​១៣​គ្រាប់​​ និង​របូត​គ្រាប់​បាល់​វិញ​១៨​​គ្រាប់៕​​ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់