• 2021-08-19 07:46:29
  • បាល់ទាត់

ផ្លូវការហើយ! ខ្សែ​ប្រយុទ្ធ ABEE NDJOO ផ្ទេរ​ទៅ​កាន់​បឹងកេត

  • 2021-08-19 07:46:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់ អាស៊ី អឺរ៉ុប យូណាយធីត ​បានប្រកាស​ពី​ការ​ផ្ទេរកីឡាករ ABEE NDJOO HURBERT ទៅកាន់ក្លឹបបាល់ទាត់បឹងកេតហើយ​នៅ​រសៀល​ថ្ងៃ​នេះ​។

ជុំវិញ​ការ​ផ្ទេរ​នេះលោក សុក វាសនា គ្រូ​បង្គោល​ក្លឹប​អាស៊ីអឺរ៉ុបបាន​បង្ហាញ​ការ​សោកស្ដាយ​ដែរ ប៉ុន្តែ​នេះ​ជា​បាល់​ទាត់ ហើយ​អ្វី​ដែល​សំខាន់​លោក​សប្បាយ​ចិត្ត​ទៅ​វិញ​ទេ ដែល​កូន​ក្រុម​របស់​លោក​មាន​សមត្ថភាព និង​មាន​ឱកាស​​​​ទៅ​លេង​​ក្លឹប​ធំ​។

លោក សុក វាសនា ប្រាប់​ថា ៖«ចំពោះ​ការ​សោកស្ដាយ​វា​តែង​តែ​មាន ប៉ុន្តែ​អ្វី​ដែល​យើង​សប្បាយ​ចិត្ត​គឺ​យើង បង្កើត​ឱកាស​និង​រៀប​ចំ​​ឱ្យ​កីឡាករ​​មួយ​ចំនួន​ឱ្យ​គាត់​មាន​ឱកាស​ ដើម្បី​បង្កើន​សមត្ថភាព​ត្រូវ​លេង​នៅ​ក្លឹប​ធំៗ​ចឹង​គឺ​វា​ប្រសើរ ប្រសើរ​ ទី​១កត្តា​ជីវភាព គាត់​មក​លេង​ដើម្បី​ជីវភាព​គ្រួសារ ទី២​គឺ​កេរឈ្មោះ ទី៣​​គឺ​ការ​វិវឌ្ឍ​លេង​បាល់ទាត់ យើង​រីករាយ​ទទួល​អ្វី​ដែល​គាត់​មាន»។

តាម​ការ​ឱ្យ​​ដឹង​ពី​​លោក​សុក វាសនា មិន​ថា​កីឡាករ​ខ្មែរឬ​បរទេស​ទេ​ឱ្យ​តែ​មាន​សមត្ថភាព ក្លឹប​នឹង​បើក​ឱកាស​ទៅ​លេង​នៅ​ក្លឹប​ធំៗ ហើយ​ណា​មួយ​ក្លឹប​ធំៗ​ក៏​មាន​ប្រាក់​បៀវត្ស​ច្រើន​សម្រាប់​ពួកគេ​ដែរ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។

ការ​ផ្ទេរ​ទៅ​កាន់​​ក្លឹប​ការពារ​ជើង​ឯក​លីគកំពូល​កម្ពុជា លោក​ជឿជាក​់ថា ABEE NDJOO​ នឹង​អាច​ធ្វើ​បាន​​ល្អ ប៉ុន្តែ​ដៃ​គូ​ប្រយុទ្ធ​មុត​ស្រួច​របស់ Gbenga Samuel ក៏​ត្រូវ​មាន​មិត្ត​រួម​ក្រុម​ដែល​យល់​ចិត្ត​ដែរ។

គិត​ត្រឹម​សប្ដាហ៍​ទី​១១ ខ្សែ​ប្រយុទ្ធ ABEE រក​គ្រាប់​បាល់​បាន ១០​គ្រាប់​ជាប់​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​លំដាប់​ទី​២​នៅ​លីគ​កំពូល​កម្ពុជា​ បន្ទាប់​ពី​កីឡាករ Privat របស់​ព្រះខ័នរាជ​ស្វាយរៀងរក​បាន​១១គ្រាប់​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម