• 2021-08-19 06:00:00
  • បាល់ទាត់

ល្អ​ណាស់! បឹងកេត​ ក៏​ជួយ​សម្រួល​រក​ទី​ផ្សារ​មៀន​ឱ្យ​កសិកររងផល​ប៉ះពាល់​ដែរ

  • 2021-08-19 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ផ្ទុះ​រឿង​ប្រជាកសិករ ម្ចាស់​ចម្ការ​តាង៉ែន មៀន​គ្មាន​ទីផ្សារលក់​មិន​ចេញ ​ក្នុង​អំឡុង​ពេល​កំពុង​មាន​ជំងឺ​កូវីដ​-១៩ ​​តាម​បណ្ដាខេត្ត​ជាប់​​ព្រំដែន​ថៃថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ប្រកាស​​ប្រមូល​ទិញ​ផ្ទាល់ ដោយដាក់បទបញ្ជាទៅឱ្យនាយឧត្តមសេនីយ​ ហុីង ប៊ុនហៀង​ ដឹកនាំកម្លាំងប្រមូល​ទិញពី​ប្រជា​កសិករ​​​។

ខ្សែ​ការពារ​ ទេស សម្បត្តិ

ជាមួយ​គ្នា​នេះ​​ ដើម្បី​ចូល​រួម​ចំណែក​ជួយ​ដល់​ប្រជា​កសិករ​ ​ដែល​កំពុង​រង​ផល​ប៉ះពាល់ដែរ​នោះ ក្លឹប​បឹងកេត​ក៏​បាន​ប្រកាស​សម្រួល​រក​ទីផ្សារ​ តាម​រយៈ​លក្ខខណ្ឌ​ដូច​ខាង​ក្រោម៖

ទី១៖ រាល់ការទិញឯកសណ្ឋានឬសំភារៈរបស់ក្លិប ចាប់ពី២០ដុល្លារឡើងទៅនឹងទទួលបានការថែមជូនមៀនប៉ៃលិន (តាង៉ែន) ចំនួន២គីឡូក្រាមភ្លាមៗ។

ទី២៖ លោកអ្នកក៏អាចធ្វើការទិញមៀនប៉ៃលិន (តាង៉ែន) ដែលមានដាក់លក់នៅ Boeungket Store ផងដែរ។

ដូច្នេះ​ប្រិយមិត្ត​​ដែល​ស្នេហា​វិស័យ​កីឡា​បាល់ទាត់ ជា​ពិសេស​អ្នក​គាំទ្រ​​ក្លឹប​នាគខៀវផ្ទាល់ អាច​ចូល​រួម​បាន​តាម​រយៈ​លក្ខខណ្ឌ​ខាង​លើ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្លឹប​ការពារ​​ជើងឯក​លីគ​កំពូល​​កម្ពុជា​​បឹងកេត ជា​ក្លឹប​​មួយ​ក្នុង​ចំណោម​ក្លឹប​បាល់ទាត់​ផ្សេង​ទៀតដែល​តែងតែ​ជួយ​ការងារ​សង្គម៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់