• 2021-08-19 04:33:06
  • បាល់ទាត់

មក​ស្គាល់​កីឡាករ​២​រូបដែល​ ឈិន ឈឿន លេង​យល់​ចិត្ត​​បំផុត!

  • 2021-08-19 04:33:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ពីរ​រូប​ដែល ឈិន ឈឿន លេង​ស៊ី​ចង្វាក់​ យល់ចិត្ត និង​សង់តង់​បំផុត​នៅ​ TIFFY ARMY គឺខ្សែ​បម្រើ​ ច្រឹង ពលរដ្ឋ និង​​ខ្សែ​ប្រយុទ្ធ ភួង សុខសាណា។ នេះ​ជា​ការ​លើក​ឡើង​របស់ឈិនឈឿនក្នុង​កម្មវិធី Tiffy Army Talk Show កាល​ពី​ពេល​ថ្មីៗ។

ឈិន ឈឿន ខ្សែ​បម្រើ​ស្លាប

ការណ៍​ដែល​យល់​ចិត្ត​ក៏​ព្រោះ​ពួកគេ​ជា​មិត្ត​ភ័ក្តិ​ជិតស្និទ្ធ និង​មាន​ទី​លំ​​ក្បែរ​គ្នា​តាំង​ពី​តូច​ៗ។ ខ្សែ​បម្រើ​ស្លាប​ ឈិន ឈឿន បញ្ជាក់​ថា ៖«សម្រាប់​នៅ​ក្នុង​ក្លឹប​ TIFFY ARMY កីឡាករ​ដែល​​លេង​យល់​ចិត្ត​ជាងគេ​ជាមួយ​ខ្ញុំ​គឺ​​មាន​តែ​ពីរ​នាក់​ទេ ​ច្រឹង​ពលរដ្ឋដែល​គាត់​លេង​ឥឡូវ​ហ្នឹង​គឺគាត់​នៅក្លឹប​​វិសាខា ពី​មុន​គាត់​លេង​នៅ​ TIFFY ARMY គាត់​លេង​ជាមួយ​ខ្ញុំ»។

ច្រឹង ពលរដ្ឋ កីឡាករ​វិសាខា

អតីត​ខ្សែ​បម្រើ​ជម្រើសជាតិ​ដ៏​ល្អ​របស់​កម្ពុជា បាន​បន្ថែមថា ៖«មួយ​ទៀត​គឺ​ ភួង​ សុខសាណា ដោយសារ​អី​ សាណាគឺ​ជា​កីឡាករ គឺ​ជាមួយ​មិត្ត​ភ័ក្តិ​ដែល​នៅ​ជាមួយ​ខ្ញុំ​តាំង​ពី​តូច​ ហើយ​ជា​មិត្ត​ភ័ក្តិ​ហាត់​ជាមួយ​ខ្ញុំ​តាំង​ពី​តូច​នៅ​ផ្ទះ​ជិត​គ្នា។ អ៊ីចឹង​សឹង​ថា​មិន​បាច់​ចាំ​មើល​ឃើញ​គាត់​ទេ សឹង​តែ​មាន​បាល់​ដឹង​ថា​គាត់ចលនា​​ទៅ​ណា ដឹង​ថា​គាត់​លេង​ម៉េច​អី​ម៉េច ​គឺ​ដឹង​ទាំង​អស់! ​ដោយសារ​អី​​គឺ​ពួកខ្ញុំ​នៅ​ជាមួយ​គ្នា​យល់​ចិត្ត​គ្នា​លេង​បាល់​ជាមួយ​គ្នា​​តាំង​ពី​តូច​ ចឹង​កីឡាករ​ដែល​លេង​យល់​ចិត្ត​គ្នា​នៅ​ក្លឹប​សព្វថ្ងៃ​នេះ​គឺ​កីឡាករ​ ភួង សុខសាណា...យល់​អារម្មណ៍​គ្នាសឹង​បិទ​តែភ្នែក​គ្រប់គ្រង​បាល់ ដឹង​ថា​គាត់​រត់​ទៅ​ណា​ទៀត»។

ភួង សុខហ្សាណា

អតីត​សមាជិក​ក្លឹប​ព្រះខ័នរាជ​ស្វាយរៀង បាន​បញ្ជាក់​ច្បាស់​ៗ​ចំពោះ​​​កីឡាក​ដែល​លេង​យល់​ចិត្ត​ថ្លើម​ជាមួយ​​គេ​នៅ​ក្លឹប​ TIFFY ARMY សព្វថ្ងៃ​នេះគឺ​មាន​តែ​ ភួង​ សុខសាណាម្នាក់​ប៉ុណ្ណោះ ខណៈ​ ច្រឹង ពលរដ្ឋ កំពុង​លេង​ឱ្យ​ក្លឹប​វិសាខា។

ទាក់​ទង​នឹងការ​យល់​ចិត្ត​គ្នា​នេះ​​ ទើប​ក្លឹប​នីមួយៗ​តម្រូវ​ឱ្យ​កីឡាករ​ទាំង​អស់​ប្រមូល​ផ្ដុំ ហ្វឹកហាត់ ​និង​រស់​នៅ​ជាមួយ​​គ្នា​ ដើម្បី​ឱ្យ​ពួកគេ​ស្វែង​យល់​​ពី​គ្នា​ទាំង​ក្នុង​និង​ក្រៅ​ទីលាន​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម