• 2021-08-18 12:35:43
  • បាល់ទាត់

គ្រូ​ Dormundថា​ Haaland អាច​នឹង​នៅ​លេង​បន្ត​ក្នុង​រដូវកាល​ក្រោយ​ៗ​ទៀត​​

  • 2021-08-18 12:35:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Marco Rose គ្រូ​បង្គោល​ក្លឹប​ Borussia Dortmund បាន​និយាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ទៅ​កាន់​សារព័ត៌មាន​ Sport Bild ថា​ខ្សែ​ប្រយុទ្ធ​ Erling Haaland អាច​នឹង​នៅ​បន្ត​ជា​មួយ​ក្រុម​លោក​នៅ​រដូវកាល​ក្រោយ​ៗ​ទៀត​។

លោក​ Rose បាន​និយាយ​ថា​៖" Haaland គេ​នៅ​មាន​កុងត្រា​រយៈពេល​វែង​ទៀត​ជា​មួយ​យើង​ ហើយ​រឿង​ដែល​ថា​គេ​នឹង​ចាក​ចេញ​ពី​ Dortmund យើង​នៅ​រដូវកាល​ខាង​មុខ​នេះ​គឺ​ដោយ​សារ​តែ​បណ្ដាញ​ផ្សព្វផ្សាយ​សាធារណៈ​ហ្នឹង​លើក​រឿង​ហ្នឹង​មក​និយាយ​ញឹក​ញាប់​ពេក​នោះ​ទេ​។ តាម​ពិត​ទៅ​រឿង​អញ្ចឹង​អត់​ចាំ​បាច់​ដល់​ថ្នាក់​លើក​ឡើង​មក​វែក​ញែក​អញ្ចឹង​ពេក​ទេ "។

លោក​បាន​បន្ត​ថា​៖" ព្រោះ​នៅ​ទី​បញ្ចប់​អ្វី​ៗ​មាន​តែ​ Erling ទេ​ដែល​ជា​អ្នក​សម្រេច​ពី​អនាគត​របស់​គេ​ខ្លួន​ឯង​។ ទោះ​ជា​រឿង​ហ្នឹង​និយាយ​វែក​ញែក​ម៉េច​ក៏​ដោយ​ តែ​ពេល​នេះ​យើង​ពេញ​ចិត្ត​នឹង​វត្តមាន​របស់​គេ​ ដែល​នៅ​លេង​បន្ត​ឲ្យ​យើង​ គ្មាន​នរណា​គេ​អាច​ដឹង​មុន​ទេ​ ថា​មិន​ត្រូវ​គេ​នឹង​បន្ត​ជា​មួយ​យើង​នៅ​រដូវកាល​ក្រោយ​ៗ​ទៀត​ បើ​អញ្ចឹង​មែន​យើង​នឹង​សរសេរ​រឿង​ដ៏​អស្ចារ្យ​នេះ​ទុក​នៅ​ក្លឹប​យើង​នេះ​តែ​ម្ដង​ "។

Haaland នឹង​ដាច់​កុងត្រា​ជា​មួយ​ Dortmund នៅ​ឆ្នាំ​២០២៤​ខាង​មុខ​ ប៉ុន្តែ​នៅ​ខណៈ​នេះ​មាន​ក្លឹប​ជា​ច្រើន​ដេញ​ជើង​គ្នា​ចង់​បាន​រូប​គេ​សម្រាប់​រដូវកាល​ខាង​មុខ​ដូច​ជា​ ក្លឹប​ Chelsea ក្លឹប​ Real Madrid ក្លឹប​ Man Utd ក្លឹប​ Man City ជា​ដើម​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់