• 2021-08-17 12:56:33
  • បាល់ទាត់

ប្រភព​ច្បាស់​ការ​៖​ West Ham ចង់​បាន​ Lingard ពី​ Man Utd​

  • 2021-08-17 12:56:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Stuart Pearce ជំនួយការ​អ្នក​ចាត់​ការ​ក្លឹប​ West Ham United បាន​និយាយ​ត្រង់​ៗទៅ​កាន់​សារព័ត៌មាន​ talkSPORT កាល​ពី​ម្សិលមិញ​នេះ​ថា​ ក្លឹប​របស់​លោក​ចង់​បាន​ខ្សែបម្រើ​ Jesse Lingard ពី​ក្លឹប​ Manchester United ។

លោក​ Pearce បាន​និយាយថា​៖" យើង​ចង់​បាន​ Lingard មក​ចូល​រួម​លេង​ជា​មួយ​យើង​។ នេះ​ជា​រឿង​សម្ងាត់​ដែល​ម្នាក់ៗ​សុទ្ធ​តែ​ដឹង​អស់​ហើយ​។ គេ​ធ្វើ​បាន​ល្អ​ជា​មួយ​យើង​ណាស់​កាល​ពី​រដូវកាល​កន្លង​ទៅ​នេះ​។ និយាយ​ទៅ​ឥឡូវ​នេះ​សេចក្ដី​សម្រេច​ទាំង​អស់​គឺ​ស្ថិត​នៅ​លើ​ Man Utd ទេ​ព្រោះ​គេ​នៅ​មាន​កុងត្រា​ជា​មួយ​ក្លឹប​មួយ​ហ្នឹង​ "។

លោក​បាន​បន្ថែម​ថា​៖" និយាយ​ទៅ​គ្មាន​អី​លាក់បាំង​ទេ​ យើង​ចង់​បាន​គេ​ណាស់​។ គេ​ជា​កីឡាករ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​យើង​ គេ​លេង​ត្រូវ​គ្នា​ល្អ​ណាស់​ជា​មួយ​ក្រុម​យើង​ ហើយ​កីឡាករ​របស់​យើង​សុទ្ធ​តែ​ចូល​ចិត្ត​គេ​ណាស់​។ សមត្ថភាព​គេ​បង្ហាញ​យ៉ាង​ច្បាស់​កាល​ពី​ឆ្នាំ​មុន​ ដែល​ផ្ដល់​ជា​ជម្រើស​មួយ​សម្រាប់​ក្រុម​យើង​។ អ្នក​មិន​ដឹង​ទេ​ នៅ​ក្នុង​ពេល​គេ​ហាក់​បី​ដូច​ជា​កំពុង​ខិត​ខំ​ស្វះស្វែង​ចង់​បាន​តំណែង​ណា​មួយ​ក្នុង​ក្រុម​ Man Utd មួយ​នេះ​ "។

សូម​រំលឹក​ផង​ដែរ​ថា​ Lingard ត្រូវ​បាន​ West Ham ចាប់​ចិត្តចង់​បាន​រហូត​មក​ ក្រោយ​កីឡាករ​នេះ​បាន​ទៅ​លេង​ឲ្យ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ម្ដង​កាល​រដូវកាល​ឆ្នាំ​២០២០/២១​កន្លង​ទៅ​នេះ​ ដោយ​ចូល​រួម​លេង​បាន​ ១៦​ប្រកួត​ និង​រក​គ្រាប់​ ៩គ្រាប់​។ កីឡាករ​នេះ​នឹង​ដាច់​កុងត្រា​ជា​មួយ​ Man Utd នៅ​ឆ្នាំ​២០២២ខាង​មុខ​៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់