• 2021-08-17 10:43:54
  • បាល់ទាត់

ផ្លូវការ! Abraham បាន​ចេញ​ពី​ Chelsea ទៅ​លេង​ឲ្យ​ Roma ក្នុង​កុងត្រា​ ៥ឆ្នាំ​

  • 2021-08-17 10:43:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Tammy Abraham បាន​ចាក​ចេញ​ពី​ក្លឹប​ Chelsea មក​លេង​ឲ្យ​ក្លឹប​ Roma ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ផ្ទាល់​របស់​ក្លឹប​ទាំង​ពីរ​នេះ​។

Abraham បាន​ព្រមព្រៀង​ទៅ​លេង​ឲ្យ​ក្លឹប​អ៊ីតាលី​ដោយ​ទទួល​បាន​តម្លៃ​ខ្លួន​ជាង​ ៤៧​លាន​ដុល្លារ​ និង​ក្នុង​លក្ខខ័ណ្ឌ​កុងត្រា​រយៈ​ពេល​៥ឆ្នាំ​ចាប់​ពី​រដូវកាល​ថ្មី​នេះ​ រហូត​ដល់​ឆ្នាំ​២០២៦។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​នឹង​ទៅ​លេង​ឲ្យ​ Roma ដោយ​ពាក់​អាវ​លេខ​៩ ដោយ​ទទួល​បាន​​ប្រាក់​ពលកម្ម​ជាង​ ៥.៥​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំក្រោយ​បង់ពន្ធ​រួច​រាល់​។

គួរ​បញ្ជាក់​ផង​ដែរ​ Abraham ក៏​ត្រូវ​បាន​ Chelsea ផ្ដល់​ជម្រើស​ឲ្យ​មក​វិញ​ផង​ដែរ​ប្រសិន​បើ​ជា​គេ​ចង់​ត្រលប់​មក​វិញ​ ក្រោយ​កីឡាករ​នេះ​បាន​ចាប់​អាជីព​បាល់ទាត់​ជា​មួយ​ក្លឹប​តាំង​ពី​លេង​នៅ​ក្រុម​ថ្នាល​មក​ម្ល៉េះ​ពោល​ពី​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០១៦ ហើយ​ក៏​បាន​ដំឡើង​ឲ្យ​មក​លេង​ក្រុម​ឈុត​ឲ្យ​ក្លឹប​មួយ​នេះ​តាំង​ពី​ឆ្នាំ​២០១៦​រហូត​មក​ ដោយ​ចូល​រួម​លេង​បាន​ ៨២​ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ៣០​គ្រាប់៕

ប្រភព៖ ASRoma | chelseafc ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់