• 2021-08-16 13:10:01
  • បាល់ទាត់

Courtois បន្ត​កុងត្រា​រយៈពេល ៥ឆ្នាំ​ទៀត​នៅ Real Madrid

  • 2021-08-16 13:10:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​បែលហ្សិក​កីឡាករ Thiabaut Courtois បាន​ព្រមព្រៀង​បន្ត​កុងត្រា​រយៈពេល​ ៥ឆ្នាំ​ទៀត​នៅ​ក្លឹប Real Madrid ដែល​ធ្វើ​ឱ្យ​កីឡាករ​បន្ត​នៅ​ជាមួយ​ក្លឹប​មូលដ្ឋាន​រាជធានី​អេស្ប៉ាញ រហូត​ដល់​ឆ្នាំ២០២៦។

កីឡាករ​រូប​នេះ​បាន​ផ្លាស់​ពី​ Chelsea មក​កាន់ Real Madrid កាល​ពី​ឆ្នាំ២០១៨ កន្លង​ទៅ ក្នុង​តម្លៃ​ខ្លួន​ប្រមាណ ៤៨លាន​ដុល្លារ។

ចាប់​តាំង​ពី​ពេល​នោះ​មក​ កីឡាករ​កម្ពស់​ខ្ពស់​រូប​នេះ​លេង​បាន ១៣០ប្រកួត និង​ទប់​មិន​ឱ្យ​គេ​ស៊ុត​ចូល​បាន​ចំនួន ៥២ប្រកួត។ កីឡាករ​រូប​នេះ​ក៏​បាន​ជួយ​ឱ្យ Real ឈ្នះ​ពាន La Liga កាល​ពី​រដូវ​កាល​ ២០១៩/២០​ផង​ដែរ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី