- 2021-08-16 07:19:15
- បាល់ទាត់
ខ្សែប្រយុទ្ធ Barry សង្ឃឹមរកបានក្លឹបលេងនៅលីគកំពូលកម្ពុជាឆាប់ៗ!
- 2021-08-16 07:19:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែប្រយុទ្ធ Barry សង្ឃឹមរកបានក្លឹបលេងនៅលីគកំពូលកម្ពុជាឆាប់ៗ!
ចន្លោះមិនឃើញ
អតីតខ្សែប្រយុទ្ធក្រុមណាហ្គាវើលដ៍ Barry Lelouma បានខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង បើទោះបីជាគេមិនទាន់មានក្លឹបលេងយ៉ាងណាក្ដី ហើយកីឡាកររូបនេះសង្ឃឹមរកបានទ្រនំថ្មីនៅលីគកំពូលកម្ពុជាក្នុងពេលឆាប់ៗខាងមុខ។
អតីសមាជិលរបស់ក្លឹបមាន់គកគីរីវង់សុខសែនជ័យបានរៀបរាប់ថា៖ «(ខ្ញុំ)មិនទាន់មានក្លឹបលេងទេ ប៉ុន្តែខ្ញុំសង្ឃឹមនឹងរកបានឆាប់ៗ ទីណាក៏ដោយឱ្យតែលេងបាល់ទាត់ ប៉ុន្តែជម្រើសដំបូងរបស់ខ្ញុំគឺនៅប្រទេសកម្ពុជា»។
បច្ចុប្បន្នកីឡាករសញ្ជាតិហ្គីណេ បាននឹងកំពុងប្រឹងហ្វឹកហាត់ជាមួយមិត្តភ័ក្តិ ហើយក្នុងចំណោមពួកគេក៏មានកីឡាករអាជីពនៅលីគកំពូលកម្ពុជាដែរ។ អតីតកីឡាករធ្លាប់លេងនៅលីគថៃនេះបានលើកឡើងថា គេប្រឹងប្រែងព្រោះបាល់ទាត់ត្រូវការ Fitness មុនគេ ហើយវាមិនមែនជារឿងងាយឡើយ ដើម្បីរក្សា Fitness ឱ្យបានល្អពេលមិនមានក្លឹបលេងបែបនេះ។
នៅពេលសួរថា តើ Fitness របស់អ្នកយ៉ាងម៉េចដែរសព្វថ្ងៃនេះ? Barry បានឆ្លើយតបយ៉ាងខ្លីថា ៖«បាទ! វាពិតជាល្អ»។
គួរបញ្ជាក់ថាខ្សែប្រយុទ្ធសញ្ជាតិហ្គីណេ Barry ធ្លាប់លេងឱ្យក្លឹបជើងឯកលីគកំពូលកម្ពុជា៣រដូវកាលណាហ្គាវើលដ៍នៅឆ្នាំ២០១៤-២០១៥ និងគិរីវង់សុខសែនជ័យនៅឆ្នាំ២០២០ ប៉ុន្តែសព្វថ្ងៃគេមិនទាន់មានក្លឹបលេងនៅឡើយទេ៕