- 2021-08-16 07:09:19
- បាល់ទាត់
៣ថ្ងៃចុងក្រោយនេះ ភ្នំពេញក្រោនមានកីឡាករឈុតធំ៣នាក់របួសដល់វះកាត់
- 2021-08-16 07:09:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ថ្ងៃចុងក្រោយនេះ ភ្នំពេញក្រោនមានកីឡាករឈុតធំ៣នាក់របួសដល់វះកាត់
ចន្លោះមិនឃើញ
កាលពីព្រឹកមិញនេះកីឡាកររបស់ភ្នំពេញក្រោន២នាក់ទៀតបានទទួលការវះកាត់ ខណៈដែលពីរថ្ងៃមុននេះមានម្នាក់ទើបតែបានវះកាត់ ACL រួចរាល់ និងបានជោគជ័យ បើសរុបទៅ៣ថ្ងៃចុងក្រោយនេះភ្នំពេញក្រោនមានកីឡាករឈុតធំ៣នាក់របួសដល់វះកាត់។
កាលពីព្រឹកថ្ងៃទី១៤ ខែសីហាឆ្នាំ២០២១ ចន ចំរើន របស់ភ្នំពេញក្រោនបានទទួលការវះកាត់បានជោគជ័យ ដែលរបួសនោះគឺ ACL ដោយធ្វើការវះកាត់នៅក្នុងមន្ទីរពេទ្យមួយក្នុងក្រុងភ្នំពេញ។ ចំរើន ជាកីឡាករយុវជនរបស់ភ្នំពេញក្រោន ដែលទើបឡើងមកលេងនៅឈុតធំកាលពីពេលថ្មីៗ។
បន្ថែមលើកីឡាកររបួសលើខាងមានចំនួនពីរនាក់ទៀតបានរងរបួសរហូតឈានដល់ការវះកាត់ផងដែរ ដោយការវះកាត់នោះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ គឺកីឡាករ សួន នឿត និង សេត រ៉ូហ្សាក់។ កីឡាករទាំង២មានបញ្ហារបួសនៅជើងខាងស្តាំគឺប៉ះពាល់ទៅលើទ្រនាប់ឆ្អឹងនៅជង្គង់ដូចគ្នា ហើយពួកគេបានធ្វើការវះកាត់នៅមន្ទីរពេទ្យស្ថិតនៅរាជធានីភ្នំពេញ៕