/Other(8)/Other(9)/6119f4308c1e8_1629090840_medium.jpg)
- 2021-08-16 05:24:31
- បាល់ទះ
ទីបំផុតការប្រកួត២ស្មើ១,៧០ម៉ែត្រចុះស្រុកខ្មែរ ក្ដូកំពត ភាកំពង់សោម ឈ្នះលើឡាស្ទឹងត្រែង វីដប៉ះសេ
- 2021-08-16 05:24:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុតការប្រកួត២ស្មើ១,៧០ម៉ែត្រចុះស្រុកខ្មែរ ក្ដូកំពត ភាកំពង់សោម ឈ្នះលើឡាស្ទឹងត្រែង វីដប៉ះសេ
ចន្លោះមិនឃើញ
ទីបំផុតគូប្រកាសពីរស្មើស្រុកខ្មែរកម្ពស់ ១៧០សង់ទីម៉ែត្រចុះក្រោម រវាងក្ដូកំពត ភាកំពង់សោម និងឡាស្ទឹងត្រែង វីដប៉ះសេបានប៉ះគ្នាហើយដោយក្រុមរបស់ក្ដូជាអ្នកទទួលបានជ័យជម្នះ។
បើផ្អែកតាមវីដេអូរបស់ផេកបាល់ទះស្រុកខ្មែរ នៅតង់ទីមួយឡាស្ទឹងត្រែងជាភ្ញៀវឡើងពិន្ទុ៨មុន ខណៈក្រុមអ្នកលេងផ្លែសេវាមាឌល្អិតចិត្តខ្លាំងក្ដូកំពតមាន៦ពិន្ទុប៉ុណ្ណោះ។ តែយ៉ាងណាតង់ទីពីរក្រុមរបស់ក្ដូធ្វើបានល្អជាង និងឡើងពិន្ទុដាច់មុនរហូត ហើយចប់ការប្រកួតក្ដូរយកឈ្នះក្នុងលទ្ធផលពិន្ទុ ១៥ ទល់នឹង ១០។
មុនការប្រកួតស្មាត់ក្ដូត្រូវបានគេមើលឃើញថា មានផ្លែសេវាល្អជាងខាងក្រុមឡាស្ទឹងត្រែង ហើយគ្រាប់ពិន្ទុសិតចុងក្រោយរបស់ស្មាត់មកពីខេត្តកំពតរូបនេះ យកបានដោយការលោតវាយសេវាស៊ីលើវីដប៉ះសេ។
គួរបញ្ជាក់ថាកាលពីពេលកន្លងទៅស្មាត់ឡាស្ទឹងត្រែង បានប្រកាសរកគូលេងពីរស្មើស្រុកខ្មែរ ដែលកីឡាករត្រូវមានកម្ពស់ចាប់ពី១,៧០ម៉ែត្រចុះក្រោម។ ការប្រកាសរនេះត្រូវបានស្មាត់ក្ដូកំពតទទួល និងបានប្រកួតរួចហើយកាលពីពេលថ្មីៗនៅទឹកដីប៉ោយប៉ែត៕