/Messi/611740d96e243_1628913840_medium.jpg)
- 2021-08-14 04:23:05
- បាល់ទាត់
មើលស្ថិតិ ជើងស៊ុតប៉េណាល់ទីនៅ PSG នរណាល្អជាង? Messi , Ramos , Neymar, Mbappe
- 2021-08-14 04:23:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលស្ថិតិ ជើងស៊ុតប៉េណាល់ទីនៅ PSG នរណាល្អជាង? Messi , Ramos , Neymar, Mbappe
ចន្លោះមិនឃើញ
Lionel Messi បានចូលរួមជាមួយក្រុម PSG និងក្លាយជាតួអង្គសំខាន់ម្នាក់ក្នុងក្រុមផងដែរ ព្រោះអតីតប្រធានក្រុម Barcelona រូបនេះជាកីឡាករកំពូលម្នាក់ និងរ៉ាប់រងការងារជាច្រើនកន្លងមក។
ដោយរូបគេមិនខុសពី Neymar, Ramos និង Mbappe នោះទេ ពោលគឺក្នុងនាមជាកីឡាករឆ្នើមក្នុងក្រុម ហើយក៏អាចនឹងរ៉ាប់រងការទាត់ប៉េណាល់ទី ឬ Free Kick ផងដែរ។ តែយ៉ាងណាមិញ លោក Mauricio Pochettino នៅមិនទាន់សម្រេចថានរណានឹងត្រូវរ៉ាប់រងអ្វីនោះទេ។ ខាងក្រោមនេះជាស្ថិតិទាត់ប៉េណាល់ទីរបស់កីឡាករទាំង៤នាក់នៅ១០គ្រាប់ចុងក្រោយ។
Ramos អតីតប្រធានក្រុម Real Madrid ហាក់មានកំណត់ត្រាល្អជាងគេ។ ខ្សែការពាររូបនេះ មានឱកាសទាត់១០គ្រាប់ចុងក្រោយ ចូលទាំង១០គ្រាប់តែម្ដង។ ដោយឡែកសម្រាប់ Neymar និង Mbappe វិញ ពួកគេ១០ដងចុងក្រោយ ចូលបាន៩ដង។ ហើយសម្រាប់ Messi វិញ ១០ដងចុងក្រោយចូលបាន៨ដង។ តែបើនិយាយពី Free Kick វិញ Messi នៅធ្វើបានល្អជាងគេក្នុងចំណោម៤នាក់នេះ។
ជាមួយគ្នានេះដែរ PSG នៅមិនទាន់អាចដាក់ពេញជើងនោះទេ។ Messi ត្រូវការពេលសម្រាប់ហ្វឹកហាត់ប្រមូលកម្លាំងឡើងវិញសិន ដោយអាចនឹងសប្ដាហ៍ក្រោយៗទៀតទើបអាចលេងបាន។ ស្របពេល Ramos វិញ ប្រឈមនឹងការអវត្តមាន២ខែឯណោះ ដោយសារមានបញ្ហារបួស៕