• 2021-08-13 04:17:32
  • បាល់ទាត់

Chan Young Ha ដែល​ទ័ព​ទើប​យក​បាន​វ័យ​​ក្មេង​ហើយ​មាន​ប្រវត្តិ​ល្អ​ទៀត​

  • 2021-08-13 04:17:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​វ័យ​២០​ដែល​ទ័ព​ទើប​ប្រកាស​ផ្លូវការ​កាល​ពី​ម្សិលមិញ​ជា​កីឡាករ​​មាន​ដើម​កំណើត​​​កូរ៉េខាងត្បូង ហើយ​មាន​​ប្រវត្តិ​ធ្លាប់​លេង​នៅ​លីគ​២​នៃ​ប្រទេស​ស្លូវ៉ាគី​កាល​ពី​រដូវ​កាល​មុន។

រូបថត៖ ទ័ព

​បើ​មើល​ទៅ​លើ​ប្រវត្តិ​ Chan​បាន​បង្ហាញ​ខ្លួន​ចំនួន​៦​ប្រកួត​កាល​ពី​រដូវ​កាល​មុន និង​រក​បាន​១​គ្រាប់​ជា​មួយ​ក្លឹ​ប​ Liptovský Mikuláš ​នៃ​​លីគ​ទី​២​ប្រទេស​ស្លូវ៉ាគី។ ឱកាស​ក្នុង​ការ​បង្ហាញ​ខ្លួន​លេង​លើ​ទីលាន​​ជា​មួយ​ក្លឹប​នៅ​តំបន់​អឺរ៉ុប​នេះ​​មិន​មែន​ជា​រឿង​ធម្មតា​ឡើយ​សម្រាប់​កីឡាករពី​តំបន់​អាស៊ី ដូច្នេះ​អាច​ចាត់​ទុក​ថា​ជា​ប្រវត្តិ​ល្អ​មួយ​របស់ Chan។ ​

​ យ៉ាង​ណា​គេ​មិន​ទាន់​ដឹង​ថា ​កម្រិត​របស់​ខ្សែ​បម្រើ​​ប្រយុទ្ធ​ស្លាប​​ឆ្វេង​ខាង​លើ​ ល្អ​​យ៉ាង​ណា​នោះទេ​មាន​តែ​រង់​ចាំ​ទស្សនា​ការ​​ប្រកួត​របស់​ទ័ព​នា​ជើង​ទី​២​តែ​ប៉ុណ្ណោះ​។ ​រំលឹក​ថា​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ទ័ព​​បាន​ប្រកាស​ជា​ផ្លូវ​ការ​ពី​ការ​យក​បាន TIMOTHY ​មក​កាន់​ស្តាត​ចាស់​​ផង​ដែរ​សម្រាប់​ត្រៀម​​ជើង​ទី​២៕​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី