- 2021-08-12 03:21:45
- បាល់ទះ
បិសាចសឺវីស រ៉ាអង្គរក្ស ឈប់ប្រឡូកក្នុងបាល់ទះក្រៅផ្លូវការហើយ?
- 2021-08-12 03:21:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បិសាចសឺវីស រ៉ាអង្គរក្ស ឈប់ប្រឡូកក្នុងបាល់ទះក្រៅផ្លូវការហើយ?
ចន្លោះមិនឃើញ
បច្ចុប្បន្នរ៉ាអង្គរក្សបាត់មុខពីគីឡូធ្ងន់ក្នុងការប្រកួតមិនផ្លូវការសូន្យឈឹង ខណៈពីមុនស្មាត់រូបនេះចាប់ដៃគូជាមួយស្មាត់រាជ លេងតឱ្យគូប្រកួតបីទល់នឹងបួនកក្រើកតាមតារាងបាល់ទះនានានៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។ តើអ្វីជាមូលហេតុនាំឱ្យស្មាត់ធំរបស់ក្លឹបបញ្ជាការដ្ឋានអង្គរក្ស បាត់មុខពីពិភពបាល់ទះក្រៅផ្លូវការបែបនេះ?
ក្នុងជំនួបជាមួយ Sabay តាមរយៈប្រអប់សារហ្វេសប៊ុកនាព្រឹកនេះ ប្អូនប្រុសបង្កើតរបស់កីឡាករ ម៉ុន រំុ បានប្រាប់ថាតាមពិតទៅរូបគេបាត់មុខតែនៅពីគីឡូធ្ងន់ប៉ុណ្ណោះ ប៉ុន្តែចំពោះការដើរលេងគីឡូស្រាលៗតាមស្រុកភូមិគឺនៅមានសកម្មភាពដដែល។ ម្យ៉ាងប្រទេសកំពុងរាំងស្ទះដោយសារជំងឺកូវីដ-១៩ និងម្យ៉ាងរវល់នឹងការងារផង និងបង្ហាត់បាល់ទះក្មេងៗជំនាន់ក្រោយផង ទើបគ្មានសកម្មភាពអ្វីធំដុំ និងកក្រើកដូចពីមុន។
ស្មាត់ធំរហស្សនាមបិសាចសឺវីសបានទម្លាយថា ៖«មួយរយៈអត់ទាន់កូវីដ ខ្ញុំលេងតើលេងគីឡូល្មមៗរហូតដែរហ្នឹង លេងគីឡូជាមួយក្មេងៗគាត់ឡើងក្រោយ ដល់ពេលកូវីដចុះមកប៉ឹក លែងបានលេងវិញទៀត រហូតទើបមកដល់ឥឡូវ បើកតារាងខ្លួនឯង ចឹងទៅជាប់រវល់មើលការខុសត្រូវតារាង ហើយណាត់គីឡូមកលេងផងដែរ ហើយបង្ហាត់សិស្សបង្ហាត់អីដែរ ចឹងអត់សូវមានពេលទំនេរដើរលេង»។
ចំពោះការវិលមកឡើងសង្វៀនគីឡូធ្ងន់វិញ រ៉ាអង្គរក្សក៏កំពុងពិចារណាឡើងវិញដែរ ខណៈសព្វថ្ងៃគេកំពុងហ្វឹកហាត់ខ្លួនឯងឡើងវិញ ព្រោះខានលេងយូររឹងដៃជើងនិងឈឺខ្លួន។
ថ្មីៗនេះស្មាត់រ៉ាបានបង្កើតតារាងបាល់ទះដីក្នុងលំហហ៊ុំព័ន្ធដោយសំណាញ់នៅផ្ទះរបស់ខ្លួនក្នុងភូមិនៅភូមិជ្រោយ ស្រុកគិរីវង់ ខេត្តតាកែវ និងបើកបង្ហាត់សិស្សយកតែថ្លៃទឹកប្រើប្រាស់ប៉ុណ្ណោះ។ ការបង្ហាត់របស់ស្មាត់រូបនេះគឺតាមលក្ខណៈស្តង់ដារ មិនចាប់បោះ ចាប់បោក និងប៉ះសេជាប់ដៃឡើយ។ អ្វីដែលគេធ្វើនេះ ដើម្បីចែករំលែកចំណេះដឹងដែលបានរៀនទៅកាន់ក្មេងៗជំនាន់ក្រោយ៕