- 2021-08-11 06:57:14
- បាល់ទាត់
មិត្តចាស់ Iniesta ថា វាពិតជាឈឺចាប់ពេលឃើញ Messi ពាក់អាវ PSG
- 2021-08-11 06:57:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិត្តចាស់ Iniesta ថា វាពិតជាឈឺចាប់ពេលឃើញ Messi ពាក់អាវ PSG
ចន្លោះមិនឃើញ
វីរបុរសរបស់ Barcelona កីឡាករ Andres Iniesta បាននិយាយថា វាពិតជាឈឺចាប់ពេលឃើញ Lionel Messi ពាក់អាវក្រុមផ្សេង។
Messi បានយល់ព្រមកុងត្រារយៈពេល២ឆ្នាំជាមួយ PSG ក្រោយរូបគេនិង Barcelona មិនអាចដោះស្រាយចុះកុងត្រាជាមួយគ្នាបាន។ Iniesta គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកគាំទ្រ Barca ផ្សេងទៀតបង្ហាញពីក្ដីឈឺចាប់ សម្រាប់ការចាកចេញរបស់ Messi។
Iniesta បាននិយាយថា គេក៏មិនដឹងថាមានអ្វីកើតឡើងរឿងផ្ទៃក្នុង ប៉ុន្តែក្លឹបត្រូវតែស្ដារឡើងវិញអំពីការផ្ទេរនេះ។ វាពិតជាឈឺចាប់ខ្លាំងណាស់ ពេលដែលឃើញ Messi ពាក់អាវក្រុមផ្សេង។ Leo ជាតួតំណាងឲ្យ Barcelona។ គេក៏មិនដែលឃើញកីឡាករណាដូច Messi ឡើយ។
ការបង្ហាញរបស់កីឡាករសញ្ជាតិអាហ្សង់ទីនជាមួយ PSG បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលខ្លាំង។ Messi នឹងគ្រងតំណែងអាវលេខ៣០នៅក្រុមថ្មី ទោះបី Neymar សុខចិត្តប្រគល់អាវលេខ១០ តែគេមិនយកឡើយ៕