- 2021-08-11 05:06:25
- បាល់ទាត់
អគ្គិសនីធ្វើមិនសូវបានល្អ សារ ទី យល់ថាមកពីហេតុផលទាំងនេះ
- 2021-08-11 05:06:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគ្គិសនីធ្វើមិនសូវបានល្អ សារ ទី យល់ថាមកពីហេតុផលទាំងនេះ
ចន្លោះមិនឃើញ
ដើមរដូវកាលឆ្នាំ២០២១ ក្រុមបាល់ទាត់អគ្គិសនីកម្ពុជា បានបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែមួយរយៈចុងក្រោយនេះក្រុមនេះហាក់ចាញ់ញឹកញាប់ និងរបូតគ្រាប់បាល់ច្រើនទៀតផងក្នុងមួយប្រកួត។
ជាមួយលទ្ធផលមិនសូវល្អនេះ សារ ទី ខ្សែប្រយុទ្ធវ័យក្មេងប្រចាំក្លឹបអគ្គិសនីមើលឃើញថា មកពីកត្តាកីឡាកររបួស លេងមិនសូវត្រូវ និងយល់ចិត្តគ្នា។
អតីតសមាជិកកីឡាករសាលាបាល់ទាត់ជាតិបាទីបានបញ្ជាក់ដូច្នេះថា ៖«ចំពោះខ្ញុំខ្ញុំគិតថាពួកយើងលេងមិនត្រូវគ្នា ដោយសារយើងមានវិបត្តិកីឡាកររបួសអ៊ីចឹង របួសពីរបីនាក់ យើងដាក់ក្មេងៗលេងម៉ោ យើងលេងអត់ត្រូវគ្នា អត់ត្រូវជើងគ្នា។ លក្ខណៈថាលេងអត់សូវយល់ចិត្តគ្នា ដឺមីយើងក៏ពិបាកដែរ លេងអត់ត្រូវជើងគ្នា»។
បច្ចុប្បន្នក្លឹបបាល់ទាត់អគ្គិសនីកម្ពុជាមានកីឡាករសំខាន់បីរូបមានរបួសដូចជា ខ្សែបម្រើមកពីក្រុងប៉ោយប៉ែត និងអតីតយុវជនបឹងកេត ឃុន សេងថៃ ខ្សែប្រយុទ្ធ ឈូត សិនទៀង អតីតកីឡាករភ្នំពេញក្រោន និងខ្សែការពារ ពេជ្រ សុវណ្ណរ័ត្ន។ ការបាត់បង់កីឡាករសំខាន់ទាំងនេះហើយ ទើបសារទីយល់ថាក្រុមទាំងមូលហាក់លេងមិនសូវសង់តង់គ្នា៕