- 2021-08-10 02:55:54
- បាល់ទះ
កៅ បូរី ថាអ្នកប៉ះសេអាជីពស្រុកខ្មែរ គ្មានអ្នកណាស៊ីដាច់កីឡាកររូបនេះឡើយ
- 2021-08-10 02:55:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កៅ បូរី ថាអ្នកប៉ះសេអាជីពស្រុកខ្មែរ គ្មានអ្នកណាស៊ីដាច់កីឡាកររូបនេះឡើយ
ចន្លោះមិនឃើញ
អ្នកប៉ះសេដៃទី១របស់ក្លឹបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស កៅ បូរី បានបង្ហាញទស្សនៈថានៅស្រុកខ្មែរមិនទាន់មានអ្នកណាស៊ីដាច់ សួន ចាន់ណារ៉ូ របស់វិសាខាទេក្នុងនាមជាអ្នកប៉ះសេអាជីព។ ចាន់ណាល្អ ព្រោះកីឡាកររូបនេះមានកម្ពស់ខ្ពស់ និងបានហ្វឹកហាត់ជាប្រចាំ។
អ្នកប៉ះសេមកពីខេត្តកំពង់ចាមរូបនេះប្រាប់ថា៖ «បើនិយាយពីបច្ចុប្បន្នប៉ះសេ អត់មានណាគេទៅរួចជាមួយ សួន ចាន់ណារ៉ូទេ ព្រោះអីគេហាត់រាល់ថ្ងៃ ណាមួយជម្រើសជាតិខ្ពស់ផង និយាយទៅអត់មានណាគេស៊ីដាច់គាត់ទេ គាត់ល្អហើយខ្ពស់ទៀត»។
អ្វីដែលបូរីចាប់អារម្មណ៍ខ្លាំងមួយទៀតនោះគឺ ចាន់ណារ៉ូចេះដៃឆ្វេងងាយស្រួលក្នុងការលេងបាល់ពីរប៉ះ ដែលធ្វើឱ្យគូប្រកួតពិបាកស្មានដឹង។ មិនតែប៉ុណ្ណោះ ណារ៉ូចេញបាល់នឹងហើយស្អាតល្អ។
អ្នកប៉ះសេអាជីពដដែលបន្ថែមថា៖ «និយាយទៅឆ្វេងអត្ថប្រយោជន៍ខ្ពស់ ហើយគាត់ខ្ពស់ នៅពេលដែលរ៉ូលវ៉ៃពីរទៅ គាត់អាចពីរប៉ះបានដោយសារគេអត់ដឹងដៃ ដោយសារគាត់ឆ្វេង បើរ៉ូលវ៉ៃពីរគាត់ឈរមុខ បាល់រៀងខ្ពស់ម៉ោគៀកវីឡេ គាត់អាចលោតប៉ះក៏បានគាត់អាចពីរប៉ះក៏បាន ដោយសារគាត់ខ្ពស់ ចឹងគេអត់សូវចាប់អារម្មណ៍គាត់ទេ ទាបអីដូចខ្ញុំអីវាពិបាកហើយអត់ចេះឆ្វេងទៀត»។
បើនិយាយពីសមត្ថភាពរបស់ខ្លួនវិញ កៅ បូរី យល់ថាខ្លួនមានចំណុចខ្វះខាតច្រើន ដោយសារក្លឹបពុំសូវបានហ្វឹកហាត់ ហើយបើមានការប្រកួតផ្លូវការណាមួយ បានតែប្រមូលផ្ដុំក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ៕