• 2021-08-09 06:41:28
  • បាល់ទាត់

ចំណុច​នេះ​ហើយទើប Timothy ចូល​រួម​ជាមួយ TIFFY ARMY

  • 2021-08-09 06:41:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បាត់​មុខ​ពី​លីគកំពូល​មួយ​រយៈ ពេល​នេះ​ខ្សែ​ប្រយុទ្ធ​មាឌធំ Timothy បាន​ចូល​រួម​ជាមួយ​ក្លឹប​ TIFFY ARMY ហើយ។

Timothy កណ្ដាលកាន់​អាវ​លេខ​៩៩

ផេក​ផ្លូវ​ការ​របស់​ក្លឹប TIFFY ARMY បាន​ឱ្យ​ដឹង​​មុន​នេះ​ថា «ស្វាគមន៍វត្តមានកីឡាករ ខ្សែប្រយុទ្ធថ្មី TIMOTHY មកកាន់មហាគ្រួសារ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC សម្រាប់ជុំទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១»។

ជុំ​វិញ​មូលហេតុ​នៃ​ការ​ចូល​រួម​ ខ្សែ​ប្រយុទ្ធ​រូប​នេះបាន​លើក​ឡើង​ថា TIFFY ARMY ជា​ក្លឹប​មួយ​មាន​ចក្ខុវិស័យ​វែង និង​អភិវឌ្ឍ​កីឡាករឱ្យ​រីក​ចម្រើន។

អតីត​សមាជិក​អង្គរថាយហ្គឺរបាន​បញ្ជាក់​​ថា៖ «ខ្ញុំ​ជ្រើស​ ARMY ព្រោះ​ ARMY ជា​ក្លឹប​មួយ​មាន​ចង្ខុ​វិស័យ​ច្បាស់​លាស់ និង​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​អភិវឌ្ឍ​រីកចម្រើន​ទាំងអស់​គ្នា។ រចនា​សម្ព័ន្ធ​ក្លឹប​ល្អ គ្រូ​បង្វឹក​ និង​កីឡាករ​បាន​បង្ហាញ​ខ្ញុំ​​នូវ​ការ​ស្រលាញ់ និង​គាំទ្រ»។

សម្រាប់​ជើង​ទី២​ជាមួយ​ក្លឹប​ថ្មី​នេះ កីឡាករ​មក​ពី​តំបន់​អាហ្រ្វិក​រូប​នេះ ជឿជាក់​ថា​ខ្លួន​នឹង​ធ្វើ​បាន​ល្អ​ដូច​ដែល​គេ​ធ្លាប់​បង្ហាញ​នាពេល​កន្លង​មក​ ហើយ​គ្រប់​កីឡាករ​ទាំង​អស់​នៅ​ TIFFY ARMY សុទ្ធ​តែ​ជា​ដៃ​គូ​ប្រយុទ្ធ​ដ៏​ល្អ​របស់​គេ។

Timothy ពន្យល់​បែប​នេះ​ថា៖ «គ្រប់​ខខ្សែ​ប្រយុទ្ធ​ទាំងអស់​ ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់ ហើយ​ពួកយើង​សុទ្ធ​តែ​ធ្លាប់​បាន​លេ​ងជាមួយ​គ្នា។ ខ្ញុំ​អាច​ចាប់​ដៃ​គូ​បាន​ទាំងអស់»៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់