- 2021-08-07 05:49:15
- ព័ត៌មាន
ពិសី កីឡាករអាមេរិកដើមកំណើតខ្មែរ ចង់បង្កើតមូលនិធិមួយ ជួយក្មេងៗនៅកម្ពុជាដែលខ្វះខាត
- 2021-08-07 05:49:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិសី កីឡាករអាមេរិកដើមកំណើតខ្មែរ ចង់បង្កើតមូលនិធិមួយ ជួយក្មេងៗនៅកម្ពុជាដែលខ្វះខាត
ចន្លោះមិនឃើញ
បើយោងតាមអត្ថបទរបស់ VOA បានបញ្ជាក់ថា Jordan Pisey Windle កីឡាករលោតទឹកអាមេរិក ដើមកំណើតខ្មែរ ទៅថ្ងៃអនាគតចង់បង្កើតជាមូលនិធិមួយ ជួយក្មេងៗនៅកម្ពុជាដែលខ្វះខាត ដើម្បីមានឱកាសឈោងចាប់ក្ដីស្រមៃរបស់ខ្លួន។
លោក Jordan Pisey Windle អាយុ ២២ ឆ្នាំ គឺជាអត្តពលិកអូឡាំពិកលោតទឹកអាមេរិកដើមកំណើតខ្មែរ ដែលនឹងតំណាងឲ្យក្រុមកីឡាករអាមេរិកលេងនៅអូឡាំពិក ហើយថ្ងៃនេះរូបគេក៏បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រដណ្ដើមយកមេដាយមាសផងដែរ។ ពិសី (Pisey) ដែលត្រូវបានឪពុកឈ្មោះ Jerry Windle យកទៅចិញ្ចឹមពីមណ្ឌលក្មេងកំព្រាក្នុងរាជធានីភ្នំពេញ បានដាក់គោលដៅទៅថ្ងៃអនាគតរួចជាស្រេចហើយសម្រាប់ក្មេងៗនៅកម្ពុជា។
បើតាមលោក Jerry Windle ដែលជាឪពុករបស់គេបានប្រាប់ទៅ VOA ថា៖ ខ្ញុំពិតជារំភើបដែលបានឃើញក្តីស្រមៃរបស់ Jordan ក្លាយជាការពិត ហើយដែលគាត់បានប្រកួតក្នុងកីឡាអូឡាំពិក។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលបានមើលកូនខ្ញុំប្រកួត។ ក្នុងនាមជាអត្តពលិកអូឡាំពិក គោលដៅសំខាន់របស់ Jordan គឺតំណាងឲ្យសំឡេងរបស់កុមារមិនត្រឹមតែកុមារនៅសហរដ្ឋអាមេរិកទេ ថែមទាំងកុមារនៅប្រទេសកម្ពុជា។ ហើយគាត់ចង់ធ្វើកិច្ចការនានាដើម្បីជំរុញឲ្យមានភាពផ្លាស់ប្តូរក្នុងជីវិតរបស់អ្នកដទៃ។ គាត់ចង់ធ្វើសកម្មភាពដែលគាត់អាចជួយដល់អ្នកដទៃបាន។
លោក Jerry Windle បានបន្ដទៀតថា៖ «ហើយគាត់ចង់បង្កើតមូលនិធិមួយ ដើម្បីប្រើសំឡេងរបស់គាត់ក្នុងនាមជាអត្តិពលិកលំដាប់ថ្នាក់ពិភពលោកនិងជាអត្តពលិកអូឡាំពិកដើម្បីជួយក្មេងៗនៅប្រទេសកម្ពុជា និងនៅសហរដ្ឋអាមេរិក ជាពិសេសក្មេងៗដែលមិនមានលទ្ធភាព ឬមិនមានឱកាសឈោងចាប់យកក្តីស្រមៃរបស់ខ្លួន»៕