• 2021-08-06 13:11:29
  • បាល់ទាត់

Pep អះអាង​ Man City គង់​អី​អត់​មាន​លុយ​ទិញ Grealish ទេ ប្រសិន​បើ​អត់​ចំណូល​ពី​ប្រភព​នេះ

  • 2021-08-06 13:11:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pep Guardiola អ្នក​ចាត់ការ​ក្លឹប Manchester City បាន​និយាយ​ក្នុង​ថ្ងៃ​សុក្រ​នេះ​ថា ប្រសិន​បើ​ក្លឹប​លោក​មិន​លក់​កីឡាករ​ថ្នាល​នោះ​ទេ នោះ​ក៏​មិនមាន​លុយ​ប្រមាណ ១៣៩លាន​ដុល្លារ​ ដើម្បី​ទិញ​ខ្សែ​ប្រយុទ្ធ​ Jack Grealish ពី​ក្លឹប Aston Villa នោះ​ទេ។

លោក​បាន​និយាយ​ថា៖ "យើង​អាច​ចាយ​លុយ​ច្រើន​ប៉ុន​នេះ​បាន ក៏​ព្រោះ​តែ​យើង​លក់​ចេញ​បាន​ប្រមាណ ៨៣លាន​ដុល្លារ​ទៅ​ហើយ។ យើង​លក់​កីឡាករ​ពី​យុវជន​ថ្នាល និង​កីឡាករ​ដាក់​ឱ្យ​ខ្ចី​ជើង ដើម្បី​យក​មក​បង្គ្រប់​ ១៣៩លាន​ដុល្លារ​ " ។

លោក​បាន​បន្ថែម​ថា៖ " បើ​មិន​ដូច្នោះ​ទេ យើង​មិន​មាន​លទ្ធភាព​ទិញ​រូប​គេ​បាន​ទេ។ យើង​សម្រេច​ចិត្ត​ចំណាយ​លើ​កីឡាករ​រូប​នេះ ដោយ​សារ​តែ​គេ​មាន​អាយុ ២៦ឆ្នាំ ហើយ​អាច​លេង​នៅ​ទីនេះ​បាន ៥ ឬ ៦ឆ្នាំ​ទៀត នៅ​ទីនេះ ហើយ​គេ​មាន​ទេពកោសល្យ​ល្អ​ណាស់​ " ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី