- 2021-08-05 09:08:06
- បាល់ទាត់
១៤ឆ្នាំ Hongchan ឈ្នះមេដាយមាសអូឡាំពិកឱ្យចិនបានទៅហើយ
- 2021-08-05 09:08:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១៤ឆ្នាំ Hongchan ឈ្នះមេដាយមាសអូឡាំពិកឱ្យចិនបានទៅហើយ
ចន្លោះមិនឃើញ
Quan Hongchan វ័យត្រឹម១៤ឆ្នាំ បានឈ្នះមេដាយមាសអូឡាំពិកវិញ្ញាសាលោតទឹក ១០ម៉ែត្រឱ្យប្រទេសចិន និងក្លាយជាកីឡាការិនីវ័យក្មេងទី២ក្នុងប្រវត្តិសាស្ត្រដែលឈ្នះមេដាយអូឡាំពិកបាន។
នេះជាការបង្ហាញខ្លួនលើកដំបូងសម្រាប់ Quan ហើយក៏ទទួលបានជោគជ័យយ៉ាងខ្លាំងផងដែរ ដោយអាចយកមេដាយមាសអូឡាំពិកឱ្យប្រទេសកំណើតខ្លួនបាន។ ចៅក្រមដាក់ពិន្ទុលើការប្រកួត សុទ្ធតែដាក់ពេញៗឱ្យទៅកីឡាការិនីវ័យ១៤ឆ្នាំនេះទាំងអស់ ក្រោយពីរូបគេបានបង្ហាញសមត្ថភាពយ៉ាងល្អក្នុងការប្រកួតនៅថ្ងៃនេះ។
មិត្តរួមសញ្ជាតិ Chen Yuxi វ័យ១៥ឆ្នាំជាអ្នកឈ្នះមេដាយប្រាក់ និងកីឡាការិនីអូស្ត្រាលី Melissa Wu វ័យ២៩ឆ្នាំជាអ្នកឈ្នះមេដាយសំរឹទ្ធ។ ប្រទេសចិន នៅព្រឹត្តិការណ៍អូឡាំពិកនេះ បានប្រមូលមេដាយច្រើនមែនទែន ដោយពួកគេឈ្នះមាសបាន៣៣គ្រឿង ប្រាក់ ២៤គ្រឿង និងសំរឹទ្ធបាន១៦គ្រឿង សរុប៧៣គ្រឿងហើយ៕