• 2021-08-05 07:30:53
  • ព័ត៌មាន

ថៃ​រក​ឃើញ​កីឡា​ការិនី​ប្រដាល់​​ដំបូង រក​បាន​មេដាយ​នៅ​អូឡាំពិក​ជា​ប្រវត្តិសាស្រ្ដ

  • 2021-08-05 07:30:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sudaporn Seesondee បាន​ក្លាយ​ជា​កីឡា​ការិនី​​​​របស់​ថៃ​ដំបូង​ដែល​អាច​រក​បាន​មេដាយ​​ផ្នែក​ប្រដាល់​សកល​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​ជូន​ជាតិ។

កីឡា​ការិនី​ថៃ​​វ័យ​២៩​ឆ្នាំ​បាន​ប្រកួត​ចាញ់​ កីឡា​ការិនី​អៀរឡង់ Kelli Anne ក្នុង​ប្រភេទ​ទម្ងន់ Lightweight (៥៧-៦០គ.ក) នៅ​ថ្ងៃ​នេះ​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។ ត្បិត​ចាញ់​មែន តែ Sudaporn នឹង​ទទួល​បាន​មេដាយ​សំរឹទ្ធ​ដោយ​ស្វ័យប្រវត្តិ ខណៈ Kelli បន្ត​ដំណើរ​ទៅ​ដណ្ដើម​មេដាយ​មាស។

​Sudaporn នឹង​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត៤,៨​លាន​បាត (ជិត​១៥​ម៉ឺន​ដុល្លារ) ពី​មូលនិធី​អភិវឌ្ឍន៍​កីឡា​ជាតិ។ ក្រុម​ហ៊ុន​ប្រេងឥន្ធនៈ Bangchak Petroleum ក៏​នឹង​ផ្ដល់​ជូន​​រង្វាន់​២​លាន​បាត (៦​ម៉ឺន​ដុល្លារ​ពី​លើ​ថែម​ទៀត។

ក្រៅ​ពី​នេះ Sudaporn នឹង​ទទួល​បាន​ប្រាក់​ប្រចាំ​ខែ​៨​ ០០០​បាត (២៤០​ដុល្លារ) រយៈពេល​២០​ឆ្នាំ​ពី​គណៈកម្មាធិការអូឡាំពិក​របស់​ថៃ ដែល​ស្មើ​នឹង​១,៩២​លាន​បាត។ ប្រាក់​រង្វាន់​ទាំង​អស់​សរុប​ជា​រួម Sudaporn ទទួល​បាន​៨,៧២​លាន​បាត (ជាង​២៦​ម៉ឺន​ដុល្លារ)។

ចំពោះកីឡាករ​ថៃ​ដំបូង​ដែល​រក​បាន​មេដាយ​ផ្នែក​ប្រដាល់​សកល​នៅ​អូឡាំពិក​​ជូន​ជាតិ​គឺ​លោក Somrak Kamsing កាល​ឆ្នាំ​១៩៩៦ ក្នុង​ទីក្រុង Atalanta កាល​នោះ​ដណ្ដើម​បាន​មេដាយ​មាស៕

ប្រភព៖ khaosod ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី