• 2021-08-05 02:28:20
  • ព័ត៌មាន

​គ្រូ​បង្វឹក​ម្នាក់ ចង់​ឱ្យ​មាន​ការ​ពិនិត្យ​ថា Mboma ​ស្រី​ឬ​ប្រុស ​ព្រោះ​រត់​លឿន​ពេក​

  • 2021-08-05 02:28:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marcin Urbas ​អតីត​អ្នក​រត់​ប្រណាំង ​និង​បច្ចុប្បន្ន​ធ្វើ​ជា​គ្រូ​បង្វឹក​ម្នាក់​នោះ ​បាន​ស្នើ​ឱ្យ​មាន​ការ​ពិនិត្យ​ភេទ​ឡើង​វិញ ​ចំពោះ​កីឡា​ការិនី Christine Mboma ​របស់​ណាមីប៊ី។

​កីឡា​ការិនី​វ័យ​១៨​ឆ្នាំ​ខាង​លើ​នេះ ​ប្រកួត​ក្នុង​វិញ្ញាសា​រត់​ចម្ងាយ​២០០​ម៉ែត្រ​ផ្នែក​នារី​ ​ហើយ​នាង​បាន​ឡើង​ទៅ​វគ្គ Semi Final ​ដោយ​ប្រើ​ពេល​ត្រឹម​តែ ២១,៩៧​វិនាទី​ប៉ុណ្ណោះ។ ​ការ​ធ្វើ​បាន​យ៉ាង​ល្អ​នេះ​ហើយ ទើប​បាន​ជា​មាន​មតិ​ខ្លះ​ចាប់​ផ្ដើម​រិះគន់​ក៏​ដូចជា​ទាមទារ​ឱ្យ​មាន​ការ​ពិនិត្យ​ភេទ​ឡើង​វិញ​សម្រាប់ Mboma ​ផង​ដែរ។

​ជាក់​​ស្ដែង​ Marcin Urbas ​អតីត​អ្នក​រត់​ប្រណាំង ​និង​បច្ចុប្បន្ន​ធ្វើ​ជា​គ្រូ​បង្វឹក​ម្នាក់​នោះ​បាន​និយាយ​ថា​៖ េ“ខ្ញុំ​ចង់​ឱ្យ​មាន​ការ​ធ្វើ​តេស្ដ​យ៉ាង​ម៉ត់ចត់​ទៅ​លើ Mboma ​ដើម្បី​ឱ្យ​ដឹង​ថា​នាង​ពិត​ជា​ស្ត្រី​មែន​ឬ​ទេ។ តេស្ដូស្ដេរ៉ូន ​ដែល​ជា​អរម៉ូន​បុរស​កើត​មាន​ឡើង​លើ Mboma ​ហើយ​វា​ជា​គុណ​ប្រយោជន៍​លើស​កីឡា​ការិនី​ដទៃ​ទៀត...តែ​នេះ​យើង​មើល​ឃើញ​នឹង​ភ្នែក​ទេ។ ទាំង​ល្បឿន ​បច្ចេកទេស ​នាង​ទើប​១៨​ឆ្នាំ​ប៉ុន្តែ​អាច​ធ្វើ​បែប​នេះ​បាន​ពិត​ជា​មិន​ធម្មតា។ ​ខ្ញុំ​នៅ​វ័យ​នេះ ​ខ្ញុំ​ធ្វើ​បាន ២២,០១ ​ហើយ​នាង​ធ្វើ​បាន ​២១,៩៧”៕​

ប្រភព៖ Marca អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី