• 2021-08-05 01:47:22
  • បាល់ទាត់

កីឡាករ​វ័យ​ក្មេង​ឆ្នើម​របស់ Leicester សង្ស័យ​របួស​បាក់​ជើង ក្នុង​ជំនួប​មិត្តភាព

  • 2021-08-05 01:47:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Wesley Fofana ខ្សែ​ការពារ​របស់​ក្លឹប Leicester City ត្រូវ​គេ​សង្ស័យ​ថា​បាន​របួស​បាក់​ជើង​ អំឡុង​ពេល​ការ​ប្រកួត​​មិត្តភាព​កម្ដៅ​សាច់​ដុំ​ទល់​នឹង Villarreal កាល​ពី​យប់​មិញ។

កីឡាករ​វ័យ​២០​ឆ្នាំ​សញ្ជាតិ​បារាំង​​បាន​រក​ការ​ប៉ះ​ទង្គិច​ឈូស​ជើង​ពី​កីឡាករ Fer Nino របស់ Villarreal។ ដោយ​មិន​អាច​ដើរ​បាន Fofana ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​សែង​ចេញ​ពី​ទីលាន ហើយ​ត្រូវ​គេ​សង្ស័យ​ថា​ របួស​នេះ​ទំនង​ជា​បាក់​ជើង​ផង​ដែរ។

Fofana ជា​ម្ចាស់​ឈ្នះ​ពាន​កីឡាករ​វ័យ​ក្មេង​ឆ្នើម​ជាង​គេ​ប្រចាំ​រដូវ​កាល​​ក្នុង​ក្រុម Leicester ​កាល​ពី​រដូវ​កាល​មុន បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​ល្អ​នៅ​រដូវ​កាល​ដំបូង។ ក្នុង​ជំនួប​កាល​ពី​យប់​មិញ Leicester បាន​យក​ឈ្នះ Villarreal ៣-២។

​Leicester City ដែល​ជា​ម្ចាស់​ពាន​ FA Cup រដូវ​កាល​មុន នឹង​ត្រូវ​លេង​ជាមួយ Manchester City ដែល​ជា​ក្រុម​ជើង​ឯក Premier League ក្នុង​ពាន​បើក​រដូវ​កាល Community Shield នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់