• 2021-08-04 08:08:25
  • បាល់ទាត់

​ល្បែង​តែង​មាន​ល្បិច! ​ឃើញ​រត់​លឿន​ដូច​រន្ទះ ​ការ​ពិត​ស្បែក​ជើង​ដាក់​របស់​ជំនួយ​ល្បឿន​

  • 2021-08-04 08:08:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វិញ្ញាសារ​រត់​ប្រណាំង​នៅ​អូឡាំពិក​ឆ្នាំ​នេះ ​អ្នក​ដែល​ឈ្នះ​មេដាយ​មាស​សុទ្ធ​តែ​បំបែក​កំណត់ត្រា​ចាស់​របស់​ខ្លួន ​ដោយ​ម្នាក់​ៗ​រត់​លឿន​ខ្លាំង​មែនទែន សឹង​តែ​គ្មាន​អ្នក​ជឿ​នោះ​ទេ។

Karsten Warholm និង Rai Benjamin

​ជាក់​ស្ដែង​ការ​រត់​៤០០​ម៉ែត្រ men 400m hurdle ​កន្លង​ទៅ ​កីឡាករ Karsten Warholm ​បាន​បំបែក​កំណត់ត្រា​ប្រើ​ពេល​តែ ៤៥,៩៤​វិនាទី​ប៉ុណ្ណោះ ​ជាប់​ចំណាត់​ថ្នាក់​លេខ​១​បាន​មេដាយ​មាស។ ខណៈ​ដែល​អ្នក​លេខ​២​វិញ ​Rai Benjamin ​ប្រើ​ពេល​៤៦,១៧​វិនាទី។ ​កីឡាករ​ទាំង​ពីរ​នេះ ​សុទ្ធ​តែ​បំបែក​កំណត់ត្រា​ល្បឿន​ហើយ រត់​លឿន​ខ្លាំង​មែនទែន។ ​

Rai Benjamin

​កត្តា​រត់​លឿន​នេះ​ហើយ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ដោយសារ​តែ​ស្បែក​ជើង​របស់​ពួកគេ​ជា​អ្នក​ជំរុញ​ល្បឿន​តែ​ម្ដង។ Warholm ​ពាក់​ស្បែក​ជើងPuma EvoSpeed Future Faster+ spikes ​ដែល Design ​ដោយ​ក្រុម Mercedes F1 ​​មាន​តម្លៃ​២៣៦​ដុល្លារ។ ​ខណៈ​ដែល​ Benjamin ​វិញ ​ពាក់​ស្បែក​ជើង​ Nike Maxfly spikes ​ដែល​ធ្វើ​ឡើង​យ៉ាង​ពិសេស​សម្រាប់​កីឡាករ​អាមេរិក​មាន​តម្លៃ​២២៩​ដុល្លារ។

​ស្បែក​ជើង​ទាំង​២​ខាង​លើ​នេះ ​សុទ្ធ​តែ​បំពាក់​ដោយ Carbon-fibre plate ​ដូច​គ្នា ដោយ​គ្រាន់​តែ​ខាង Nike Maxfly ​ពិសេស​ជាង Puma ​បន្ដិច ​ត្រង់​ថា​ស្បែក​ជើង​នេះ​បាន​ពាក់​ដោយ Air Pod Cushion ​ដែល​ជា​ប្រព័ន្ធ​ជំនួយ​ខ្យល់​ធ្វើ​ឱ្យ​អ្នក​រត់​បាន​លឿន​ជាង​។ ​

​អ្នក​ជំនាញ​អូឡាំពិក​មើល​ឃើញ​ថា​បច្ចេកវិទ្យា​កាន់​តែ​ជឿនលឿន​បាន​ធ្វើ​ឱ្យ​ការ​ប្រកួត​មិន​សុក្រិត​នោះ​ទេ​សម្រាប់​កីឡាករ​។ ​ជាក់​ស្ដែង អ្នក​ដែល​ពាក់​ស្បែក​ជើង​ខាង​លើ​អាច​ជំនួយ​ដល់​ការ​រត់​របស់​ពួកគេ​លឿន​ជាង​ធម្មតា​១​ទៅ​២​ភាគរយ​ឯ​ណោះ។ ដូច្នេះ​ហើយ ពួកគេ​នឹង​ប្រជុំ​ពិនិត្យ​មើល​ម្ដង​ទៀត ​ថា​ការ​ប្រកួត​បន្ទាប់​ត្រូវ​មាន​ច្បាប់​អ្វី​ដើម្បី​ទប់​ស្កាត់​បច្ចេកវិទ្យា​ជំនួយ​ល្បឿន​អស់​នេះ៕ ​

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី